ព័ត៌មានជាតិ
ប្រជាពលរដ្ឋថា ការរកស៊ីរបរកាយខ្សាច់លក់ក្នុងស្ទឹងស្រែងបានរលូនដោយសារបានបង់លុយឲ្យលោកអភិបាលស្រុកភ្នំស្រុកតាមរយៈលោកមេភូមិ
ប្រជាពលរដ្ឋរកស៊ីរបរកាយខ្សាច់លក់ក្នុងស្ទឹងស្រែង បានលើកឡើងថា ការកាយខ្សាច់លក់បានរលូនរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែបានបង់លុយជូនលោកអភិបាលស្រុក ភ្នំស្រុកតាមរយៈ លោកមេភូមិ ប៉ុន្តែសកម្មភាពអាជីវកម្មរបស់ពួកប្រជាពលរដ្ឋមានលក្ខណៈគ្រួសារប៉ុណ្ណោះពុំមានធំដុំនោះទេ។
ពាក់ព័ន្ធករណីខាងលើពលរដ្ឋម្នាក់ឈ្មោះ ស៊ុន សី រស់នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា ៨ឆ្នាំមកនេះ ប្រជាពលរដ្ឋបានប្រកបរបរកាយខ្សាច់ក្នុងស្ទឹងស្រែងយកខ្សាច់ទៅលក់ដោយ ចូកប៉ែលតែប៉ុណ្ដោះ ប៉ុន្តែ២ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានបែកគំនិតធ្វើដោយម៉ាស៊ីនតូចបូម និងមានត្រាក់ទ័រចូកឡើងឡានតូចធំ។

តាមការបញ្ជាក់របស់ពលរដ្ឋឲ្យដឹងថា ស្ទឹងស្រែង កន្លែងបូមខ្យាច់នោះមានព្រំប្រទល់រវាង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាតំបន់ដាច់ស្រយាល៨០គម ដែលតំបន់មានរ៉ែខ្សាច់ បូក ហើយអាចលក់បានតម្លៃ២ម៉ឺនរៀលក្នុង១ម៉ែត្រគូប ហើយក្នុង១កន្លែងៗ នារដូវប្រាំងអាចបូម និង លក់បានពី១៥ទៅ២០គូប។ ក្នុងនោះបានចំណាយទៅលើកម្មករ ថ្លៃប្រេង ថ្លៃសាហ្សើ ចូក និងថ្លៃផ្លូវ កាត់ដីគេ គឺមានតែចំណាយក្រៅដោយបង់ទៅលោកអភិបាលស្រុក ភ្នំស្រុក តាមរយៈលោកមេភូមិ ប៉ុណ្ណោះ ដោយក្នុង១កន្លែងត្រូវបង់៥០ម៉ឺនរៀល ក្នុងមួយរដូវមិនអាចអត់ឲ្យបានឡើយ។ ចំណែក លោក អ៊ូ ស្រូច មេភូមិរង្វាន បាននិយាយអះអាងថា របរបូមខ្សាច់ក្នុងស្ទឹងស្រែងរបស់អ្នកភូមិនេះ ជា លក្ខណៈ គ្រួសារទេ ហើយមានកន្លែង និងរណ្តៅបូមដោយម៉ាស៊ីនចំនួន១២កន្លែង ក្នុងនោះ២កន្លែង បូម ទៅខាងដីខេត្តសៀមរាប ក្នុងរដូវប្រាំងការលក់ខ្សាច់ចេញមាន១០ឡាន ដែលក្នុង១ឡានៗ អាច ដឹកបាន១៨ម៉ែត្រគីប ទន្ទឹមនោះ ក៏មានឡានភ្លៅ២ ឬយីឌុបចូលមកដឹកផងដែរ ។

លោកបន្តថា ចំពោះរបរបូមខ្សាច់នេះ គឺមានតែចំណាយផ្ទាល់ខ្លួន និងចំណាយបង់ជូនលោក អភិបាលស្រុក ភ្នំស្រុក ដោយលោកដើរប្រមូលហើយយកទៅបង់នៅសាលាស្រុកប៉ុណ្ណោះ គឺចំនួន ៥០ម៉ឺនរៀលក្នុង១កន្លែងៗ។
លោក អ៊ូ ស្រួច ក៏បានថ្លែងឲ្យដឹងដែរថា ការខូចផ្លូវនោះ ដោយសារតែមានឡានដឹកខ្សាច់ ឡានដឹកទំនិញធុនធ្ងន់ ឡានធុនធំដឹកស្រូវ ដឹកដំឡូងយ៉ាងច្រើន ទើបធ្វើឲ្យខូចផ្លូវទាំងនោះ។

គួរបញ្ជាក់ផងដែរថា ក្រោយពីផ្លូវរងការខូចខាតយ៉ាងដំណំនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញនូវបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យចុះចាប់រថយន្តបំផ្លាញផ្លូវបាន៤គ្រឿង កន្លងមកក្នុងនោះម្ចាស់រថយន្តបានតវ៉ាថាបានបង់លុយ ឲ្យលោកអភិបាលស្រុកភ្នំស្រុកអស់ហើយ ម្តេចមកចាប់ឡានគាត់ទៀត។

លោក អ៊ុ រាត្រី បានប្រាប់ថា ករណីដឹកខ្សាច់លើសទម្ងន់នៅភ្នំស្រុកនេះ បន្ទាប់ពីកម្លាំងជំនាញបាន ស្រាវជ្រាវទៅផ្លូវជនបទខាងលើ ពិតជាមានការបំផ្លាញដោយរថយន្តនោះលោកថា រឿងនេះវាពាក់ព័ន្ធនឹងលោកអភិបាលស្រុកយកលុយពីមេភូមិដែលចាំប្រមូលពីរណ្តៅដី និងឡានខ្សាច់ត្រូវតែ ចាត់ការតាមច្បាប់។ ចំណែករឿងដ៏ក្តៅនេះលោក យឹម សំណាង អភិបាលស្រុក ភ្នំស្រុក កំពុងតែបាចទឹកដាក់គ្នាយកល្អតែរៀងខ្លួនថា ចាំមើលរឿងនេះតើអ្នកណាជាប់ពាក់ព័ន្ធ និងឃើញនៅពេលខាងមុខជាមិនខាន៕
អត្ដបទ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?