Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មេខ្យល់​ម្នាក់ និង​ពលករ​០៦​នាក់​ទៀត​ដែល​នាំគ្នា​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ

បានផុស

នៅ

​នៅ​ថ្ងៃទី​១៨​ ខែឧសភា ​ឆ្នាំ​២០២១ ​កម្លាំង​សមត្ថកិច្ច​បាន​ស្ទាក់ចាប់​មេខ្យល់​ចំនួន​ម្នាក់ ដែល​ល្មើស​ច្បាប់នាំ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយខុសច្បាប់ ​ល្មើសវិធានការ​ ការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​១៩​ពី​ខាងក្រៅ ខណៈ​ប្រទេសថៃ​កំពុង​ប្រឈម​ខ្លាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ដែល​បាន​ចុះ​អនុវត្ត​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩​ ខែឧសភា​នេះ​ថា ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើនេះ​ ធ្វើឡើង​ខណៈ​ដែល​កម្លាំងចម្រុះ​តំបន់​ព្រំដែន​បាន​ចុះ​ល្បាត​ដើម្បី​ត្រួតពិនិត្យ​និង​ពង្រឹង​បទល្មើស​តាម​បណ្តា​ច្រក​តូចធំ​ តាម​បន្ទាត់​ព្រំដែន​ ហើយ​ប្រទះ​ឃើញ​ក៏​ធ្វើការ​ឃាត់ខ្លួន​មេ​ខ្យល់​១​នាក់​ ខណៈ​កំពុង​នាំ​ពលករ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​។​

ជនសង្ស័យ​មានឈ្មោះ ​អ៊ុ​ល​ ផេ​ន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​ និងជា​មុខ​សញ្ញា​ចាស់​។ នៅ​ថ្ងៃកើតហេតុ​បានធ្វើ​សកម្មភាព​លួច​នាំ​មនុស្ស​ចំនួន​០៦​នាក់​ឆ្លង​អូរ​ព្រំដែន​កម្ពុជា​ថៃ​ សំដៅ​ចូលទៅក្នុង​ទឹកដី​ថៃ​កាត់តាម​ច្រករបៀង​ជាប់​ភូមិ​សាស្ត្រ​ចំណុច​ភូមិ​ពោធិ៍​ជ្រៃ ​ឃុំ​សិរី​មានជ័យ​ ស្រុក​សំពៅ​លូន​។​

ក្រោយ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេខ្យល់​១​នាក់​ រួម​នឹង​ពលករ​០៦​នាក់ ​ខាងលើ​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ពលករ​ ហើយ​ពិនិត្យ​សុខភាព​ចំណែកឯ​ជនសង្ស័យ​ជា​មេខ្យល់​ខាងលើ ​ត្រូវ​កម្លាំងចម្រុះ​អនុវត្ត​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្តទៅ​កាន់កា​រិ​យាល័យ​ជំនាញ​ ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ វិនាទី មុន

ជំនន់​ទឹកភ្លៀង​វាយប្រហារភាគពាយព្យអង់គ្លេស​ ​បណ្តាលឲ្យ​មនុស្ស​​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ធ្លាក់យន្តហោះ Jeju Air ឆក់យកសមាជិកក្នុងគ្រួសារ ៩ នាក់ បន្សល់ទុកឆ្កែរង់ចាំម្ចាស់មកវិញ

ព័ត៌មានជាតិ១៥ នាទីutes មុន

ពេញមួយឆ្នាំ២០២៤ រដ្ឋសភាទុកសុខទុក្ខពលរដ្ឋជាអាទិភាព គឺ «ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត»

ព័ត៌មានជាតិ២០ នាទីutes មុន

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឲ្យបានល្អប្រសើរ

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ សម្របសម្រួល​ គម្រោង​អភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យ

Sokha Hotels

ព័ត៌មានពេញនិយម