ព័ត៌មានជាតិ
អាជ្ញាធរសម្រុកជួសជុលផ្លូវចំនួន២ខ្សែ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យផ្លូវចំនួន២ខ្សែ មានប្រវែង ៩ គីឡូម៉ែត្រ ដែលក្រុមការងារកំពុងជួលជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោយពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗកន្លងទៅ។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្លូវដែលក្រុមការងារកំពុងជួសជុល មាន២ខ្សែ ដោយខ្សែទី១ ត្រង់ចំណុចផ្លូវវិស្វកម្ម បំបែកទៅគោកតាទេន ស្ថិតក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក មានប្រវែងសរុប៨គីឡូម៉ែត្រ តែក្នុងនោះជំនន់ទឹកភ្លៀង បានវាយប្រហារចំណុចៗខ្លះនៃប្រវែងផ្លូវពាក់កណ្ដាល ចំណែកខ្សែទី២ ផ្លូវចូលភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ប្រវែងប្រមាណ១គីឡូម៉ែត្រ។

អភិបាលរង បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងស្រុកថ្មពួក បានរងរនូវការខូចខាតយ៉ាងដំណំ ពិសេស គឺផ្លូវ ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ពិបាកដល់ការធ្វើដំណើរ និងសកម្មភាពដឹកកសិផលរបស់ប្រជាកសិករជាដើម។

លោក គឹង វណ្ណះ បានឲ្យដឹងដែរថា ដោយមានការណែនាំពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញ នូវផ្លូវទាំង២ខ្សែនេះ ខណៈថវិកាដែលត្រូវចំណាយលើការជួសជុល គឺទទួលបានការឧបត្ថម្ភពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕
អត្ថបទ ៖ វ៉ាន់ ណាង




-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក