ព័ត៌មានជាតិ
ពលរដ្ឋភូមិក្បាលស្ពាន១ ក្នុងក្រុងប៉ោយប៉ែត ជិត ១០០នាក់វិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន៩៤នាក់បន្ថែមទៀតនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ដែលមានជនជាតិបរទេសនិងខ្មែរ ភាគច្រើនរស់នៅក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបគ្រូពេទ្យនឹងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ ១៩ទាំង៩៤នាក់ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃឡើយ។

ករណីផ្ទុះជំងឺកូវីដ ១៩នៅខេត្តបន្ទាយមានជ័យគឺផ្តើមឡើងតាមរយៈជនជាតិឥណ្ឌូនេស៊ីម្នាក់ស្នាក់នៅក្នុងបូរីដួងច័ន្ទនៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលធ្វើឱ្យរដ្ឋបាលខេត្តបិទភូមិនិងទីតាំងពាក់ព័ន្ធមួយចំនួនទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា