ព័ត៌មានជាតិ
៤ ខែដើមឆ្នាំនេះបាតុភូតរន្ទះបាញ់ បណ្តាលឱ្យមនុស្សជាង២០នាក់ស្លាប់ និងរបួស
នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន២៤លើកបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៨នាក់និងរងរបួសចំនួន៦នាក់ និងងាប់គោក្របីចំនួន១៩ក្បាល។ តួលេខនេះមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ កើតឡើងចំនួន១៣ លើកនិងស្លាប់មនុស្ស៩នាក់។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាការកើតឡើងនៅក្នុងខែមេសាច្រើនជាងគេរហូតដល់ទៅ១៧លើកក្នុងចំណោមបាតុភូតរន្ទះបាញ់សរុបចំនួន២៤លើកដែលកើតឡើងនៅក្នុងខេត្តចំនួន១០រួមមាន ខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគីរី កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់រងរបួស៥នាក់និងងាប់គោក្របីចំនួន១១ក្បាល។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាកម្ពុជាកំពុងទទួលរងឥទ្ធិពល Newtral ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតElnino(ក្តៅ)និងlanina( ត្រជាក់)ហើយរដូវវស្សានឹងចូលមកដល់នៅសប្តាហ៍ទីមួយនៃខែឧសភាជាមួយនឹងបរិមាណទឹកភ្លៀងដែលធ្លាក់រាយប៉ាយដែលអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងអាចមិនមានកូនរដូវប្រាំង៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ