ព័ត៌មានជាតិ
ពលរដ្ឋចំនួន១៥០គ្រួសារ ជួបការលំបាកកំឡុងពេលកូវីដ១៩ ក្នុងក្រុងកំពង់ចាម បានទទួលអំណោយពីសមាគមធម្មកថិកកម្ពុជា
ប្រជាពលរដ្ឋ១៥០គ្រួសារ ដែលកំពុងជួបការលំបាកនៅអំឡុងពេកកូវីដ១៩ នៅខេត្តកំពង់ចាម បានទទួលអំណោយពីសមាគមធម្មកថិកកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិមន្ត្តព្រះបដ្ឋនវង្សាចារ្យ សា វីរៈ អនុគណក្រុងកំពង់ចាម ភិក្ខុសីលសំរោ សេខ ឧត្តមបញ្ញា ប្រធានកម្មវិធីមនុស្សធម៏សមាគមធម្មកថិកកម្ពុជា ក្រោមការដឹកនាំក្រុមការងារ សមាគមធម្មកថិកកម្ពុជា ដែលមាន ព្រះគ្រូ វជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជា បាននាំយកសម្ភារៈនិងថវិកាប្រគល់ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជួបការលំបាកលេីជីវភាពប្រចាំថ្ងៃ កំឡុងពេលកម្ពុជារងគ្រោះវិបិត្តកូវីដ-១៩ ដែលជាសទ្ធារបស់ព្រះសង្ឃ បងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី សមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរ ប្រទេសអូស្ត្រាលី នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ព្រះមហាសីលសំវរោ សេខ ឧត្តមបញ្ញា ជាប្រធានកម្មវិធីនៃសមាគមធម្មកថិកកម្ពុជាបានមានសង្ឃដិកាថា អំណោយទាំងនេះកើតឡើងពីទឹកចិត្តរបស់ព្រះសង្ឃនិងគ្រហស្ថនៅប្រទេសអូស្ត្រាលី និងសមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរប្រទេសអូស្ត្រាលី តាមរយៈម្ចាស់គ្រូវជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលបានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃ គ្រប់អង្គ និងជាពិសេសបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី សមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរ ដែលបានផ្តល់ជំនួយតាមរយៈម្ចាស់គ្រូវជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជា និងថ្លែងអំណរគុណដល់ម្ចាស់គ្រូវជិរប្បញ្ញោ សាន សុជា ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរហើយគៀគរបងប្អូននៅទីនោះឱ្យមកជួយ។


ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នា ប្រុងប្រយ័ត្ន ការពារ និងបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួន ដោយត្រូវអនុវត្តន៍ ពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្តិភាពជាប្រចាំ ដេីម្បីកាត់ផ្តាច់ខ្សែចម្លង និងបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។


អំណោយដែរត្រូវផ្តល់គ្រួសារពលរដ្ឋដែលជួបការលំបាកកំឡុងពេលកូវីដ-១៩ នាឱកាសនោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥ គីឡូ, មី ខ្លាឃ្មុំ១កេស, ត្រីខ (កំប៉ុងវែង)មួយយួរ, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ,ប្រេងឆាមួយលីត្រ,ប៊ីចេងកន្លះគីឡូ,អំបិលមួយគីឡូ,ខ្ទឹម ស កន្លះ គីឡូ និងថវិកា៤០,០០០ ៛៕
អត្ថបទ៖ ហុង ម៉េងហៀ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ