Connect with us

ព័ត៌មានជាតិ

​អភិបាល​​ខេត្តឧត្ដរមានជ័យ ឡើងភ្នំដងរែក សួរសុខទុក្ខ​កម្លាំងឈរ​ជើងនៅប្រាសាទតាមាន់

បានផុស

នៅ

ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរ​ជើងលើ​ជួរភ្នំដងរែកតាមព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប្រាសាទតាមាន់ កាលពី​ព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈើរជើង ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់​ការលូចឆ្លងដែនខុសច្បាប់ ក៏ដូចជាការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន​។

ឯកឧត្ដម បានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងស្ថានការណ៍ប្រទេសជាតិ ជួបការលំបាកនេះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តតួរនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រមសីលធ៌ម ត្រូវសហការល្អជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន និងបទបញ្ជាការ របស់គណៈបញ្ជាការឯកភាពខេត្ត ជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យជាប្រចាំតាមវិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ធានាបាននៅសុខសុវត្ថិភាពផ្ទាល់ខ្លួន មិនឲ្យមានការឆ្លងចូលក្នុងជួរកងកម្លាំង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ ពិតជាមិនអាចខ្វះបាននូវកងកម្លាំងចូលរួមយ៉ាងសកម្មជួយទប់ស្កាត់ឲ្យខានតែបាន ជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះ ខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្ដម បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះ​នូវជំងឺ​កូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈម​មុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការ​ផ្ទុះ​ឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ និងបង្កជាហានិភ័យ ហើយឱកាសនៃផល​ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម