ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះរើរុះតូប នៅក្រុងកំពង់ឆ្នាំង បានជោគជ័យ១០០% ដើម្បីជំរុញការចាក់ដីធ្វើទីទួលសុវត្ថិភាព
សមត្ថកិច្ចចម្រុះដែលដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ក្រុងកំពង់ឆ្នាំងនៅថ្ងៃទី ១៨ និង ១៩ ខែឧសភានេះ បានអនុវត្តវិធានការរដ្ឋបាលរើរុះតូបមិនរៀបរយនៅជួរដើមស្រល់មុខផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងទទួលបានជោគជ័យតាមផែនការ មួយរយភាគរយ ដើម្បីជំរុញការចាក់ដីធ្វើទីទួលសុវត្ថិភាពឲ្យបានរួចរាល់មុនទឹកទន្លេឡើងទៅតាមគម្រោង។
នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ លោកស្រីចៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ភួន ឈួយអេង បានឲ្យដឹងថា តូបលក់ដូរមិនរៀបរយនៅតាមចិញ្ចើមផ្លូវជួរដើមស្រល់មុខផ្សារឆ្នាំងខាងលើនេះ មានចំនួន ១៣៦ តូប គឺត្រូវបានរុះរើអស់ទាំងស្រុងនៅម៉ោង ៤ ល្ងាច ថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីសមត្ថកិច្ចចម្រុះនិងអាជ្ញាធរខេត្តក្រុងបានសហការគ្នាអនុវត្តវិធានការរដ្ឋបាលរយៈពេលថ្ងៃ២ជាប់ៗគ្នារួចមក ។
គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបញ្ជាក់ព័ត៌មានកាលពីថ្ងៃទី១៣ ខែឧសភា ជូនដល់អាជីវករលក់ដូរតាមតូបនៅជួរដើមស្រល់ខាងលើនេះ ឲ្យរុះរើតូបរបស់ខ្លួនតាមការស្ម័គ្រចិត្ត នឹងទៅលក់ដូរនៅក្នុងផ្សារកំពង់ឆ្នាំងថ្មី ដែលបានធ្វើរួចរាល់ហើយ ។ ព្រោះថាអាជ្ញាធរបានជូនដំណឹងជាច្រើនលើកច្រើនសាររួចមកហើយតាំងពីឆ្នាំ២០២០មកដើម្បីយកចំណុចខាងលើនេះ ធ្វើជាទីទួលសុវត្ថិភាព និងធ្វើពង្រីកធ្វើសួនច្បារ រឿងស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង។
ប៉ុន្តែរហូតមកដល់ការចេញសេចក្តីជូនដំណឹងចុងក្រោយនេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះទៀត តែអាជីវករទាំងអស់នៅតែមិនព្រមរុះរើតូបរបស់ខ្លួនចេញឡើយ។ ទើបនៅថ្ងៃទី១៧ និង១៨នេះ សមត្ថកិច្ចចម្រុះបានចុះអនុវត្តវិធានការរដ្ឋបាលយ៉ាងតឹងតែង ទើបអាជីវករទាំង ១៣៦ តូប ស្ម័គ្រចិត្តទាំងបង្ខំរុះរើតូបចេញពីចំណុចនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ អភិបាលខេត្តឧត្ដរមានជ័យ ឡើងភ្នំដងរែក សួរសុខទុក្ខកម្លាំងឈរជើងនៅប្រាសាទតាមាន់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់