ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ បន្តយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ-១៩
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ តាមបណ្ដាភូមិ សង្កាត់ ជាលើកទី២ ។
នៅក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា យុទ្ធនាការនេះ ធ្វើឡើងតាមបណ្តាសាមីសង្កាត់ទាំង៧ ដោយចាក់មេក្រូ ផ្សព្វផ្សាយ តាមរយៈម៉ូតូកង់បីចល័ត ព្រមទាំងមានបិត និងចែកខិតប័ណ្ណអប់រំផ្សេងៗទាក់ទងនឹងការបង្ការការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានទីប្រជុំជន ផ្សារ និងសហគមន៍នានា ផងដែរ។

មុនពេលចេញដំណើរយុទ្ធនាការ លោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើងថា យើងត្រូវណែនាំឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាក្នុងមូលដ្ឋាន លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាល។
លោកបន្តថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ទទួលបានជោគជ័យ ប៉ុន្តែប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់បន្តទៀត ព្រោះកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ៕
អត្ថបទ ៖ ឌីរៀ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ