Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង ទទួល​មូលនិធិ​ពី​សប្បុរសជន ក្នុងឱកាស​អបអរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក៨​ឧសភា

បានផុស

នៅ

នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង លោក​ជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​សហការី បាន​បន្ត​ទទួល​មូលនិធិ​មនុស្សធម៌ពី​លោក ជូ សុធី ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តស្វាយ​រៀង និង​សហការី​រួមមាន អង្ករ៥០០គីឡូក្រាម ទឹក​សុទ្ធ២០​កេស​, ទឹកត្រី១០​យួរ​, ទឹកស៊ីអ៊ីវ១០​យួរ​, មី ១២​កេស​, ម៉ាស៥០​ប្រអប់​, និង​ថវិកា១​លាន​រៀល ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក្នុងឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ ” ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ ” យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កាកបាទក្រហម​កម្ពុជា និង​សេចក្តីអំពាវនាវ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ជូន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទោះបី​ការផ្អាក​ប្រារព្ធ​មេទ្ទីងទាំង​ថ្នាក់កណ្តាល និង​ថ្នាក់​សាខាក៏ដោយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ទទួល​មូលនិធិ​នោះ​ផងដែរ ​លោកជំទាវ ដួង វណ្ណា បាន​ថ្លែងអំណរគុណ​ ​ចំពោះ​វិភាគទាន​ដ៏​សប្បុរស​ពី​លោក ជូ សុធី និង​សហការី ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោក​​ស្រី ជា​សប្បុរសជន ទាំង​ក្នុងវិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​វិភាគទាន ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀងជា​បន្តបន្ទាប់ ។​

លោកជំទាវ​បាន​បន្តទៀតថា មូលនិធិ​ដែល​សាខា​ទទួលបាន​ពី​សប្បុរសជន​កន្លងមក ក៏ដូចជា​ពេល​នេះ ​ពិតជាមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​ចំពោះ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ​នៅក្នុង​ខេត្ត​បាន​ទាន់ពេលវេលា​។

លោកជំទាវ សង្ឃឹម​នឹង​ជឿជាក់ថា សប្បុរសជន និង​បន្ត​ចូលរួម​វិភាគទាន​បន្ត​ទៀត ដើម្បី​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បន្តទៀត ៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម