ព័ត៌មានជាតិ
ដឹងច្បាស់មូលហេតុជប៉ុនហាមចូលអ្នកដំណើរចេញពីកម្ពុជា ថៃ និង៥ប្រទេសទៀត
រដ្ឋាភិបាលប្រទេសជប៉ុននិយាយនៅថ្ងៃពុធថា ជប៉ុននឹងហាមអ្នកដំណើរបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមិនឲ្យចូលប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់កូវីដ-១៩។ ចំណាត់ការនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រ ទី២១ ខែឧសភា សប្តាហ៍នេះ។

ការហាមអ្នកដំណើរជនបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមាន ស្រីលង្កា សីស្ហែល សេនលូសៀ ទីម័រខាងកើត និងម៉ុងហ្គោលីដែលបានធ្វើឲ្យកើតចំនួនប្រទេស និងតំបន់ដែលត្រូវរឹតត្បិុតដល់ទៅ១៥៩។ ការចេញវិធានការនេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាលដាលនៅប្រទេសជប៉ុន ខណៈប្រទេសអាស៊ីមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។

សូមបញ្ជាក់ថា ប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះមានករណីឆ្លងសរុបចំនួន៦៩២ ៧០២នាក់ និងករណីស្លាប់ចំនួន១១៨៥១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ nippon

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី