Connect with us

ព័ត៌មានជាតិ

ផ្សាររដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅបន្តផ្អាកដំណើរការរយៈពេល១សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២០ឧសភាតទៅ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាលបានសម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩។

លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា« ខេត្តកណ្តាលបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅទៅខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩រយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីម៉ោងសូន្យថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តផ្អាកផ្សាររដ្ឋទាំងអស់នៅភូមិសាស្ត្រក្រុងតាខ្មៅនេះរដ្ឋបាល​ខេត្ត​កណ្តាល​បាន​រៀបចំ​ទីលាន​កីឡដ្ឋាន​ខេត្ត​កណ្តាល ទៅ​ជា​ផ្សារ​លក់ដូរ​បណ្តោះអាសន្ន សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ដោយសារ​ទីតាំង​នេះ​មាន​ទំហំ​ធំ សម្រាប់​អ្នក​លក់​ និង​អ្នក​ទិញ ដោយ​អាច​រក្សា​គម្លាត​សុវត្ថិភាព​បាន​ត្រឹមត្រូវដោយ​មុន​នឹង​ចូល​មានការ​វាស់​កម្ដៅ បាញ់​អាល់កុល និង​តម្រូវ​ឱ្យ​រក្សា​គម្លាត​គ្នា​ផង​ដែរ។

យ៉ាងណាក៏ដោយរដ្ឋបាលខេត្តកណ្ដាល បានបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២០ ខែឧសភាដោយមិនមានតំបន់លឿងទុំ និងតំបន់លឿងទៀតឡើយ។

ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្ន និងរាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ និងចាត់វិធានការឆ្លើយតបឲ្យបានឆាប់រហ័ស សំដៅទប់ស្កាត់ និងកាត់ផ្ដាច់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម