Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ដាស់តឿនកុំឱ្យជនរួមជាតិដើរជាន់ដានប្រវត្តិសាស្ត្រវិលទៅរកកំហុសដូចអតីតកាល

បានផុស

នៅ

នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ចងចាំ​ ២០ ឧសភា លោក ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា បាន​អំពាវ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ចូលរួម​ស្មឹង​ស្មាធ​និង​តាំង​ចិត្ត​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អំពើ​យង់​ឃ្នង​នៃ​របប​ប្រល័យ​ពូជសាសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា “ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើង​ក៏​មិន​ត្រូវ​បំភ្លេច​ប្រវត្តិ​សាស្រ្ត​ដ៏​អាក្រក់​ដែល​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​ និង​ក្ដីវិនាស​អន្តរាយ​ដែល​បាន​កើត​ឡើងលើទឹកដី និង​ប្រជា​ជន​ជា​ទី​ស្រលាញ់​របស់​យើង​ដែរ​”។

បើតាម លោក ហ៊ុន ម៉ានី ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿន​ក្រើនរំឮកស្មារតី​យើង​ម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារ​សមិទ្ធផលនានា​ដែល​ត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម