ព័ត៌មានជាតិ
ឪពុកកីឡាប្រដាល់ កែវ រំចង់ ទទួលមរណភាព
កីឡាករប្រដាល់ល្បីឈ្មោះប្រចាំប្រទេស កែវ រំចង់ និងក្រុមគ្រួសារកំពុងមានទុក្ខដ៏ក្រៀមក្រំ ហើយសោកសៅជាទីបំផុត ខណៈដែលលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពទាំងអាឡោះ អាល័យ។
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនព្រមទាំងមិត្តភ័ក្ដិរួមអាជីពជាច្រើនសម្តែងការចូលរួមសោកស្តាយ ហើយផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា ព្រោះក្នុងដំណាក់កាលនេះ ពុំអាចចូលរួមបុណ្យសពដោយផ្ទាល់បាន ដោយសារបញ្ហាជំងឺកូវីដ-១៩។

នៅលើគណនីហ្វេសប៊ុករបស់កីឡាប្រដាល់របស់លោក កែវ រំចង់ បានបង្ហោះរូបភាពពីរសន្លឹកភ្ជាប់នឹងដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះថា សូមលោកពុកទៅឲ្យបានសុខណាពុកRIP។
តាមរយៈដំណឹងនេះ គឺមានការចូលរួមរំលែកទុក្ខនិងសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសាររបស់កីឡាករលោក កែវ រំចង់ ដែលបានបាត់សមាជិកគ្រួសារដែលជាឪពុក ជីតា និងស្វាមីដោយគ្មានថ្ងៃត្រឡប់វិញឡើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?