Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ស្ថិតនៅក្នុងរលកទី១

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងរលកទី១ នៅឡើយទេ។
 
ការអះអាងរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា ព្រឹត្តិការណ៍​ថ្ងៃទី០៣វិច្ឆិកា គឺជា​ករណី​រលក​ទី២។
 
លោកស្រីបានបន្តថា«យើងនៅមិនទាន់បញ្ចប់រលកទី១នៅឡើយទេ។ព្រឹត្តិការណ៍០៣វិច្ឆិកានេះ​វាមាន​ប្រ​ហាក់​ប្រហែលនឹងករណីនាំចូលដែលទេ។មានតែ៤នាក់ទេ ដែលឆ្លងបន្ត។អីចឹងតាមការ​ពិភាក្សាគ្នា​ជាមួយ​អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាយ៉ាងច្បាស់លាស់យើងនៅមិនទាន់សន្និដ្ឋានថាវាជាករណីរលកទី២នៅឡើយទេដោយសារយើងកំពុងធ្វើកិច្ចការនិងតាមដាននូវការចម្លងវីរុសកូវីដ-​១៩ នៅក្នុងដំណាក់​កាល​ទី១នៅឡើយទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា កម្ពុជាពេលនេះ ស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវ​មាន​ការ​ប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ហើយ​កម្រិត​គ្រោះថ្នាក់​យ៉ាងណានោះ គឺអាស្រ័យទៅលើការចូលរួម​របស់​ប្រជា​ពល​រដ្ឋទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
 
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត​ដែល​បានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១​នាក់ និងលើកទី២ចំនួន​៨២៦​នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជ​មាន​វីរុសកូវីដ-១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
 
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាល​ជាសះ​ស្បើយសរុបទូទាំងប្រ​ទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន​១៣​នាក់៕
 
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម