Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ទស្សនៈ៤ចំណុច ជំរុញការ ងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច​អាស៊ីក្រោយ​វិបត្តិកូវីដ-១៩

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានផ្ដល់ទស្សនៈ៤ចំណុចក្នុងជំរុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច​អាស៊ី លើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការ ត្រូវចាំបាច់គិតគូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។

ទី២. អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហរនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយទេ ពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា លើទំនិញ និងសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។

ទី៣. អាស៊ីត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួលការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់។

៤. ការពង្រឹងគោការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ស៊ីជម្រៅ និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ឧស្សាហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុសុ្ស និងកិច្ចសម្រួលពាណិជ្ជកម្ម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម