ព័ត៌មានជាតិ
លោកតាវ័យ៧២ឆ្នាំចុះបេះឈូកក្នុងអាងទឹកក្តឹបថ្មលង់ទឹកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
លោកតាវ័យ ៧២ ឆ្នាំ បានចុះទៅរាវខ្ចៅនិងបេះផ្លែឈូកឱ្យចៅ ហូបក្នុងអាងទឹកចៃដន់ស្រាប់តែលង់ទឹកអាងបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១ នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឱ្យដឹងថា សពលោកតាមានឈ្មោះ ឯម រុណ អាយុ៧២ឆ្នាំ រស់នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឱ្យដឹងបន្តទៀតថាមុនពេល កើត ហេតុលោកតាបានចុះទៅក្នុងអាងទឹកក្តឹបថ្ម ដើម្បីរាវខ្ចៅនិងបេះផ្លែឈូកឱ្យចៅចៃដន់ ពេលនោះស្រាប់តែលង់ទឹកចៅគាត់បានស្រែកឱ្យគេជួយប្រជាពលរដ្ឋបានចុះជួយដែរដោយសារតែលោកតាលង់យូរពេកបានត្រឹមតែស្រង់មកដាក់លើគោកដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបឹងត្រកួនហើយបន្តទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសលបានស្លាប់បាត់បង់ជីវិត។សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី