ព័ត៌មានជាតិ
មុនប៉ុន្មានថ្ងៃ ប្រាប់ឪពុកម្តាយចង់ប្តឹងប៉ូលីស ស្រាប់តែថ្ងៃត្រង់សម្រេចចិត្តចង.ក សម្លាប់ខ្លួន
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី២០ខែឧសភា ត្រង់ចំណុចបន្ទប់ជួលភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលដាច់ចិត្តចងក សម្លាប់ខ្លួននេះមានឈ្មោះ លីន សេរីសម្បតិ ភេទប្រុសអាយុ៣៤ឆ្នាំធ្លាប់មានប្រពន្ធកូនមួយ ប៉ុន្តែបានលែងលះគ្នាជាយូរមកហើយ។

តាមប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ មុនពេលកើតហេតុវេលាម៉ោង១១ថ្ងៃត្រង់នេះ ប្អូនស្រីសពបានយកបាយទៅឲ្យបងប្រុសដែលជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងក្នុងភូមិកើតហេតុខាងលើ។ លុះពេលស្រែកឲ្យបើកទ្វារបន្ទប់មិនឮជនរងគ្រោះឆ្លើយតប ក៏ច្រានទ្វារអើតមើលទៅក្នុងឃើញសម្លៀកបំពាក់រុះរើពេញលើគ្រែ ហើយងាកទៅទ្វារដែកឃើញជនរងគ្រោះចងក ជាប់ទៅនឹងចំរឹងដែកស្លាប់បាត់ទៅហើយ។
ប្អូនស្រីសពបន្តថា កាលពីយប់ថ្ងៃទី១៩ខែឧសភានេះ បុសរងគ្រោះបានឲ្យឪពុកម្តាយជូនទៅទីស្នាក់ការនគរបាលប៉ុស្តិដើម្បីដាក់ពាក្យបណ្តឹងពីដំណើរឿងគេវាយខ្លួន។ ប៉ុន្តែឪពុកម្តាយបានសម្របសម្រួលថាចាំស្អែកព្រឹកទៅ។
ចំណែកជនរងគ្រោះ ចេះតែចង់ទៅប្តឹងហើយប្រាប់ទៅឪពុកម្តាយ ថាកុំស្តាយក្រោយពេលដែលខ្លួនចងក សម្លាប់ខ្លួនហើយនោះ។ លុះវេលាថ្ងៃត្រង់ពេល ដែលប្អូនយកបាយមកឲ្យដូចរាល់ដង ក៏ស្រាប់តែជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ។
តាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះចងក សម្លាប់ខ្លួនរួចមកលោកក៏បានរាយការណ៍ទៅគ្រូពេទ្យឲ្យចុះមកយកសំណាកសព គឺឃើញថាសពពុំមានវីជ្ជមានកូវីដ១៩នោះទេ។ ដូច្នេះអាជ្ញាធរបានសម្រេចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីចុះ។
គួរបញ្ជាក់ថាជនរងគ្រោះជាមនុស្សញៀនល្បែង នឹងផឹកស្រាជាប្រចាំ៕
អត្ថបទ៖ នរា

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា