ព័ត៌មានជាតិ
ក្រសួងអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ជាបន្ទាន់ការពិសារស្រាសស្រាថ្នាំដែលផលិតដោយគ្មានបច្ចេកទេសត្រឹមត្រូវ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ការពិសារស្រាសស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពនឹងឈានដល់ស្លាប់បាត់បង់អាយុជីវិតថែមទៀតផង។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមាននៅភូមិតាស្គរនិងភូមិក្តីកណ្តាលឃុំសារិកាកែវ ស្រុកល្វាឯមខេត្តកណ្តាលចំនួន១២នាក់ បានស្លាប់ដោយសារពុលស្រាសស្រាថ្នាំនិង៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបណ្តាលមកពីការបរិភោគស្រាសនិងស្រាថ្នាំដែលមានសារធាតុមេតាណុលលើសកម្រិត។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២០ឧសភានេះបានឲ្យដឹងថា ផ្អែកតាមលទ្ធផលមន្ទីរដែលទទួលបានសំណាកស្រាចំនួន៣៨សំណាកក្នុងនោះស្រាថ្នាំចំនួន១៥សំណាកនិងស្រាសចំនួន១៣សំណាក ដែលមានសារធាតុមេតាណុលលើសកម្រិតធំជាង០,៥ភាគរយមានចំនួន២០សំណាកអាចធ្វើឲ្យពុលខណៈកម្រិតមិនពុលវិញមានមិនលើសពី០,១ភាគរយឡើយ។
បើតាមក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំងពីរខាងលើបានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬ ស្រាថ្នាំដែលមានសារធាតុមេតាណុលខ្ពស់បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ហើយនាពេលកន្លងមកក៏មានករណីពុលស្រាសឬស្រាថ្នាំពេលពីមុនៗមកច្រើនដងមកដែរ។
ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសារស្រាសស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវពិសេសស្រាដែលយកមេតាណុលមកលាយ។
ក្រសួងបានបន្តថា បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តពិសាស្រាស ឬ ស្រាថ្នាំទាំងនោះទៀតនោះនឹងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទៅជាឈឺឬអាចបាត់បង់ជីវិតព្រោះថាការពិសារស្រាដែលមានសារធាតុមេណាណុលលើសកម្រិតនេះធ្វើឲ្យអ្នកពិសារមានរោគសញ្ញាដូចជាឈឺក្បាលក្អួតឈឺពោះវិលមុខស្រវាំងភ្នែកសន្លប់ប្រកាច់ពិបាកដកដង្ហើមនិងអ្នកខ្លះមានសភាពឡេះឡះថប់ដង្ហើមណែនទ្រូងពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងមន្ត្រីសុខាភិបាលធ្លាប់បានក្រើនរំលឹកជាច្រើនលើកច្រើនសារមកហើយដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការបរិភោគស្រាស ឬ ស្រាថ្នាំពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទត្រូវមើលប្រភពផលិតឲ្យបានច្បាស់លាស់និងមានការទទួលស្គាល់ពីមន្ត្រីជំនាញត្រឹមត្រូវជាមុនសិនមុនទិញស្រាស ឬ ស្រាថ្នាំមកបរិភោគដើម្បីជៀសវាងកុំឲ្យមានការពុលស្រាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឬអាយុជីវិត។
លោករដ្ឋមន្ត្រីបានបន្តថា ការទទួលទានស្រាសស្រាថ្នាំដែលមិនមានប្រភពច្បាស់លាស់នោះអាចធ្វើឲ្យអ្នកបរិភោគពុលស្រាបានដោយសារតែនៅក្នុងស្រានោះមានដាក់សារជាតិមេតាណុលខ្ពស់ជាសារធាតុម្យ៉ាងធ្វើឲ្យស្រាខ្លាំង។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ករណីពុលស្រាស ឬ ស្រាថ្នាំកន្លងមកត្រូវបានគេរកឃើញថា គឺបណ្តាលមកពីសារធាតុមេតាណុលខ្ពស់ដែលធ្វើឲ្យអ្នកបរិភោគងងឹងភ្នែកសន្លប់ ប្រកាច់ ពិបាកដកដង្ហើមនិងអាចវិវត្តន៍ទៅស្លាប់បាន៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ