Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ជំរុញពន្លឿនប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាពីបាតទន្លេមេគង្គឱ្យបានឆាប់

បានផុស

នៅ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានជំរុញឱ្យក្រុមការងារពន្លឿនការប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាពីបាតទន្លេមេគង្គឱ្យបានឆាប់ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ខេត្តកំពង់ចាម និងកិច្ចដំណើរការ នៅការដ្ឋានទី២ និងទី៣ នៅខេត្តកណ្តាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា៖ “ដោយយោងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា ទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេង្គ”។

លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានលើកឡើងថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាមាន៣ការដ្ឋានគឺការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណែកកិច្ចដំណើរការដ្ឋានទី២ នៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថាកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាចម្បាំងក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងទទួលលទ្ធផលល្អប្រសើរ ប្រកបដោយកិច្ចសហការល្អ និងមានសុវត្ថិភាពខ្ពស់បំផុត។

លោក នាយឧត្តមសេនីយ៍ នាង ផាតបានបន្តថា ប្រតិបត្តិការនេះបានស្រង់គ្រាប់ដែលមិនទាន់ផ្ទុះជាង ១៦តោន និងសម្ភារសឹកមួយចំនួនទៀត។

លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្ថែមថាចំពោះប្រតិបត្តិការ នៅការដ្ឋានទី២-៣ បានអនុវត្តតាមស្មារតីតាមផែនការគ្រោងទុក ដោយពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងប្រតិបត្តិការស្រង់នាវា។

នាយឧត្តមសេនីយ៍ បន្ថែមថា រហូតមកដល់ពេលនេះ ចំពោះកិច្ចប្រតិបត្តិការ នៅការដ្ឋានទី២ ក្នុងឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងអនុវត្តយ៉ាងសកម្មបំផុត និងប្រព្រឹត្តតាមការគ្រោងទុក ទោះបីមានការយឺតយ៉ាវខ្លះៗក៏ដោយ ប៉ុន្ដែក្រុមការងារ ក៏បានបន្ដប្រតិបត្តិការរបស់ខ្លួន ប្រកបដោយរលូនផងដែរ។

ចំពោះការដ្ឋានទី៣ ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល វិញ ប្រតិបត្តិការចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយក្រុមការងារមានកិច្ចសហការល្អជាមួយកំពង់ផែស្វយ័ត ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការរុករកស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា ក៏បានដំណើការរលូនមានសុវត្ថិភាព។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ បានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្រោមបាតទន្លេមេគង្គ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា រហូតមកដល់ពេលនេះ ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោម និងស្រង់នាវាពីបាតទន្លេមេង្គ ទោះបីមិនបានបញ្ចប់ក៏ដោយ ប៉ុន្ដែទទួលបានជោគជ័យ និងលទ្ធផលល្អ ហើយសម្ដេចសង្ឃឹមថា នឹងទទួលបានជោគជ័យទាំងស្រុង នាពេលខាងមុខនេះផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម