ព័ត៌មានជាតិ
ផ្លូវ១ខ្សែរងគ្រោះ ដោយទឹកជំនន់ត្រូវបានជួសជុលឡើងវិញ ចំណាយថវិការបស់ខេត្តខេត្តបន្ទាយមានជ័យ
ផ្លូវថ្មល់ D B S T៣គីឡូម៉ែត្រ ចាប់ពីភូមិប្រឡាយហ្លួងលើ ភូមិព្រះស្រែក្នុង ឃុំឬស្សីក្រោក ដល់ឃុំតាឡំ ដែលរងការខូចខាតខ្លាំង ដោយសារទឹកជំនន់ និងទឹកហូរបុកមកពីប្រទេសថៃ ត្រូវបាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកំលាំងក្រុមការងារជំនាញកំលាំង រដ្ឋបាលស្រុកមង្គលបូរី កំលាំង៣ អង្គភាពមានកំលាំង អាវុធហត្ថស្រុក កំលាំងនគរបាល កំលាំងសឹករងខេត្តបន្ទាយមានជ័យ និងកំលាំងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី ជាច្រើនរយនាក់ចូលរួមសហការណ៍គ្នាជួសជុលផ្លូវដែលខូចខាតនេះឡើងវិញដើម្បីធ្វើការសម្រួល ចរាចរណ៍ដល់ប្រជាពលរដ្ឋទាំង២ឃុំ នៅព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ហើយការជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់នេះចំណាយថវិការបស់ខេត្ត ។
ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ទឹកជំនន់ឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅខេត្តបន្ទាយមានជ័យជាច្រើនត្រូវទទួលរងកាប៉ះពាល់ និងរខូចខាតដោយទឹកជំនន់ ធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរនិងដឹកជញ្ជូនបានក្នុងនោះមានទាំង៩ក្រុង ស្រុក ទឹកហូរកាត់ផ្លូវ ៧៤១កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ ខូតខាតខ្លាំង ជាងគេមាន ៣ក្រុង ស្រុក មានមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ដែលត្រូវធ្វើការជួសជុលឡើងវិញ។
ចំណែកផ្លូវជនបទ ដែលខូចខាតធ្ងន់ធ្ងរជាងគេមានដូចជាផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ននៅស្រុកមង្គលបូរី ផ្លូវស្រែល្អនៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុងសិរីសោភ័ណ ផ្លូវតាផូនៅស្រុកស្វាយចេក និងភ្នំស្រុកជាដើម។
លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងស្រុក មង្គលបូរីនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោយពីទឹកជំនន់វាយបុកខ្លាំងកន្លងមកនោះបានរងរនូវការខូចខាតយ៉ាងដំណំ ពិសេសគឺផ្លូវ ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ធ្វើឲ្យការធ្វើដំណើរដឹកកសិផលរបស់ប្រជាកសិករជួបការលំបាកនិងការជួយសង្រ្គោះប្រជាពលរដ្ឋមានជម្ងឺឈឺស្កាត់ត្រូវដឹកមកមន្ទីរពេទ្យជាដើម។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញនៅផ្លូវទាំង២ឃុំនេះឡើងវិញដោយការ រងការខូចខាតប្រវែង ៣គីឡូម៉ែត្រ ដោយទឹកជំនន់កន្លងមកខ្លាំង។លោក អ៊ុំ រាត្រីបានបញ្ជាក់ទៀតថាថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះជាថវិការបស់ខេត្តចំណែកផ្លូវដែលខូចមិនទាន់ជួសជុលនោះនិងបន្តជួសជុលនៅពេលថ្ងៃមុខទៀតមិនទុកចោលទេគ្រាន់តែមុនក្រោយប៉ុណ្ណឹង៕
វ៉ាន់ ណាង
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?