លោក ហ៊ុន ម៉ាណែត ប្រគល់អាវរងាជាអំណោយរបស់សម្តេចតេជោ ដល់កងពលតូចលេខ៧០ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រគល់អាវរងាជាអំណោយរបស់សម្តេចតេជោ ដល់កងពលតូចលេខ៧០

Published

on

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា​​​ ឆ្នាំ២០២០​ស្ថិតនៅទីបញ្ជាការ​កងវិស្វរកម្ម កងទ័ពជើងគោក ស្រុកបាទី​​​ ខេត្តតាកែវ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូ លេខ៧០ បានចូលរួមទទួលអាវរងារនោះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីនោះ ដោយបានផ្តាំផ្ញើ​ឲ្យកងទ័ពបន្ត អនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្ត​​រាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជា យើងកំពុងជួបប្រទះផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និង​សម្តេចកិតិព្រឹទ្ធ​បណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេល​វេលាអំពី​សុខទុក្ខ​របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់ កម្លាំងកាយចិត្ត៕

កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ9 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ9 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ10 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម