Connect with us

ព័ត៌មានជាតិ

យុទ្ធសាស្ត្រចំនួន៥ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អនុវត្តគោលនយោបាយរដ្ឋាភិបាល ឌី ជី ថល កម្ពុជា ២០២១ -២០៣០

បានផុស

នៅ

លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការនយោបាយអាទិភាព ក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អនុវត្តគោលនយោបាយរដ្ឋាភិបាល ឌី ជី ថល កម្ពុជា ២០២១ -២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប ចាន់ណារិន្ទ ថ្លែងបែបនេះ ពេលដឹកនាំក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាប្រចាំក្រសួង ចួលរួមក្នុងកិច្ចប្រជុំតាមOnline នាថ្ងៃម្សិលមុិញជាមួយនឹងលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នាទីស្តីការក្រសួង។

លោកណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កិច្ចប្រជុំ តាមOnline ជាមួយនឹង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធមានសារៈសំខាន់ណាស់គឺដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២១ -២០៣០ ក្រោមយុទ្ធសាស្ត្រចំនួន៥ចំនុចសំខាន់ៗដែលត្រូវប្រតិបត្តិពេលខាងមុខនេះ
ទទួល​បាន​ជោគជ័យតាមការគ្រោងទុក។

លោកណុប ចាន់ណារិន្ទ បានថ្លែងថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការនយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ ៖ ទី(១) បទដ្ឋាន​គតិយុត្តរដ្ឋាភិបាលឌីជីថល ទី(២) ហេដ្ឋារចនាសម្ពន្ធឌីជីថល ទី(៣) សេវារដ្ឋាភិបាលឌីជីថល ទី(៤) ការកសាងសមត្ថ​ភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ទី(៥) ភាពជាដៃគូរវាងរដ្ឋ និងឯកជន ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ណុប ចាន់ណារិន្ទ ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួង និងបានសំណូមពរ បំពេញបន្ថែម នូវបណ្តាធាតុចូលមួយចំនួនទៅក្នុងគោលនយោយបាយពាក់ព័ន្ធនឹងវិស័យរបស់ក្រសួងទំនាក់ទំនងជាមួយដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម