Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ម្នាក់​ត្រូវ​ចោរឆក់​ទូរសព្ទ​ម៉ាក​Iphone 11 pro max យកទៅ​បាត់​

បានផុស

នៅ

​លោក សន រដ្ឋា អ្នកសារព័ត៌មាន​ល្បីឈ្មោះ​មួយរូប​ប្រចាំ​ទូរទស្សន៍ PNN ត្រូវ​ចោរឆក់​ទូរសព្ទ Iphone 11 pro max ខណៈ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​កន្លងមក​នៅលើ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ ទួលគោក​ពេលដែល​លោក​បាន​ឈប់​ម៉ូតូ​នៅ​ស្ងៀម​នឹង​បាន​ប្រើប្រាស់​ទូរសព្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ក្នុង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​រួចហើយ និង​បាន​លើកឡើងថា នេះ​ជា​បទពិសោធន៍​ដំបូង​មួយ​ដែល​មិនដែល​ជួប​ក្នុង​ជីវិត​រយៈពេល ១១​ឆ្នាំ​នៅលើ​ទឹកដី​រាជធានី​ភ្នំពេញ​។ “​ខ្ញុំ​ពិតជា​សោកស្ដាយ ចំពោះ​ទូរសព្ទ ដែល​បាត់បង់ ហើយ​អ្វីដែល​រឹតតែ​សោកស្តាយ​បំផុត​គឺ រូបភាព​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​មិត្តភក្ដិ​ជុំវិញ​ខ្លួន ឯកសារ​ការងារ និង​ឯកសារ​មេរៀន​ជាដើម​”​។​

​លោក​ទទួលស្គាល់ថា ហេតុការណ៍​នេះ កើតឡើង​ពី​ការធ្វេសប្រហែស មិន​ប្រុងប្រយ័ត្ន​របស់លោក ហើយ​នេះ​ក៏​ជា​បទ​សោធន៍​មួយ​សម្រាប់​បងប្អូន សុំ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​មុននឹង​សម្រេច ចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទី​សាធារណៈ​។​

​លោក​មិន​សង្ឃឹមថា នឹង​បាន​របស់​ដែល​បាត់បង់​នេះ​មកវិញ​នោះទេ ប៉ុន្តែ​លោក​រំពឹងថា ជនល្មើស​នឹង​ត្រូវបាន​ស្រាវជ្រាវ ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ព្រោះថា នៅ​កន្លែងកើតហេតុ​គឺ​នៅក្រោម​កាមេរ៉ា​សុវត្ថិភាព​របស់​សាលា​រាជធានី​ភ្នំពេញ និង​មាន​កាំ​មេ​រ៉ា​សុវត្ថិភាព​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បន្ថែមទៀត ដែល​អាច​កំណត់​ពី​អត្តសញ្ញាណ ជនល្មើស ស្លាក​លេខ​ម៉ូតូ​កាន់តែច្បាស់​៕

សូមទស្សនាវីដេអូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម