Connect with us

ព័ត៌មានជាតិ

ដើម​ក្ងោក​​ជិត​២០០​ដើម បាន​ដាំ​នៅតាម​បរិវេណ​ដងផ្លូវ​សាធារណៈ ជិត​ទន្លេ​វៃ​គោ ក្រុង​ស្វាយរៀង​

បានផុស

នៅ

នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​ចំនួន១៥០​ដើម ដែលជា​អំណោយ​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​បរិវេណ​ដងផ្លូវ​សាធារណៈ ជិត​ទន្លេ​វៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដោយមាន​ការចូលរួម​ពីលោក​អភិបាលក្រុង លោក​អភិបាលរងក្រុង លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​-​លោកស្រី មន្ត្រីរាជការ​សាលាក្រុង កងកម្លាំង​ទាំង​៣​ប្រភេទ មន្ត្រីរាជការ​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត និង​យុវជន ស ស ​យ ក ក្រុង​ស្វាយរៀង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម តូច ប៉ូ​លី​វ៉ា បាន​មានប្រសាសន៍​ឲ្យដឹងថា​ ការដាំ​ដើមឈើ​នេះ​ឡើង​គឺ ដើម្បី​កែលម្អ​សោ​ភ័ណ្ឌ​ភាព​ដងផ្លូវ​សាធារណៈ មាន​ភាព​ទាក់ទាញ បាន​យល់​បានដឹង​អំពី​ប្រភេទ​ដើមឈើ គុណ​តម្លៃ​របស់​វាដល់​សាធារណៈជន​ទូទៅ ក៏ដូចជា​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ហើយ​នៅពេល​ដើមឈើ​លូតលាស់​ឡើង​ វា​ប្រៀបបាន​ទៅ​ម្លប់​ត្រជាក់សម្រាប់​សាធារណៈជន និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រក ស្នាក់អាស្រ័យ​លំហែកាយ​។​

បន្ថែម​ពីនេះ​ ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​រដ្ឋបាល​ក្រុង​ស្វាយរៀង ត្រូវ​ចូលរួម​ថែរក្សា ការពារ ស្រោច​ទឹកជា​ប្រចាំ និង​ដាក់​ជី​កូនឈើ​ទាំងនេះ​ឱ្យបាន​ទៀងទាត់ ដើម្បី​ឆាប់​លូតលាស់ និង​សូម​អរគុណ​ដល់​រដ្ឋបាល​ក្រុង និង​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ កន្លងមក ជាពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​ខ្ជាប់​ខ្ជួន​នៅ​វិធានការ​របស់​ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និង​វិធានការ ៣​កុំ ៣​ការពារ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

លោក កើត សារឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​: កូន​ក្ងោក​ប្រមាណ៦០០​ដើម ជា​អំណោយ​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផ្តល់​ឲ្យ​ដល់​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង មក​ធ្វើ​ការដាំ​នៅតាម​សាលារៀន វត្ត​អារាម តាម​សារ​ធារ​ណៈ និង​ទី​ទួល​របស់​រដ្ឋ​នៅ​ទូទាំង​ខេត្តស្វាយរៀង​ផងដែរ ។​

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បន្តទៀតថា​: នៅថ្ងៃនេះ​ យើង​បាន​យក​ទីតាំងនៅ​បរិវេណ​ដងផ្លូវ​សាធារណៈ ជិត​ទន្លេ​វៃ​គោ ក្រុង​ស្វាយរៀង ដាំ​ជា​ប្រភេទ​ឈើ​ក្ងោក ពណ៌​ក្រហម​-​លឿង ចំនួន​១៥០​ដើម លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​កាប់បំ​ផ្លាញ​ព្រៃឈើ និង​ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា ដើម្បី​បរិស្ថាន​ល្អ ដល់​សង្គមជាតិ​យើង ៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម