ព័ត៌មានជាតិ
មិនទាន់ស្រាកស្រាន្តកូវីដ១៩ផង ពលករខ្មែរ១២នាក់ លួចឆ្លងដែនទៅរកការងារ ត្រូវកម្លាំងទាហានថៃចាប់បាន
ពលករខ្មែរ លួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់១២នាក់ ត្រូវកម្លាំងទាហានថៃចាប់ប្រគល់ឲ្យសមត្ថកិច្ចខ្មែរវិញហើយ បានយកទៅចត្តាឡីស័កនៅស្រុក ថ្មពួក១៤ថ្ងៃ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ដែរថានៅវេលាម៉ោងជិត៣រសៀលនោះកម្លាំងទាហានបូផារបស់ថៃ បានធ្វើការឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ពេលពួកគេកំពុងលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្តនគររាជសីម៉ា។ កម្លាំងទាហានបូផារបស់ថៃបាននិយាយថា ការឃាត់ខ្លួនពលករខ្មែរនេះ អនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងកម្លាំងបូផាថៃឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតជំងឺកូវីដ-១៩ផងដែរ។
កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងឃ្លាំមើលនៅបរិវេណភូមិ ទ័ពសៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ហើយបានឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់48P TA 584361ភូមិទ័ពសៀម ឃុំតា ព្រះយ៉ា ចូលមកដីថៃទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង។ ការឃាត់ខ្លួននោះមានសុទ្ធតែជាជនជាតិខ្មែរ១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់។

ពលករទាំងអស់បានសារភាពថា ពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចម្ការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ា ក្រោយពីសមត្ថកិច្ចថៃឃាត់ខ្លួនធ្វើការវាស់កម្ដៅ ជាលទ្ធផលឃើញធម្មតាទាំង១២នាក់។ សមត្ថកិច្ចថៃបានធ្វើកំណត់ហេតុបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ស៣៨ ភូមិ ណងម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកម្ពុជានៅទីនោះបានទទួលយកទៅធ្វើចត្តាឡីស័កទាំង១២នាក់នៅស្រុកថ្មពួកផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងរួចរាល់ដំណាច់ខែក្រោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?