Connect with us

ព័ត៌មានជាតិ

ស្លាកមន្ទីរពេទ្យ ហ្លួងម៉ែ បានដំឡើង​សម្រេចជោគជ័យជាស្ថាពរ

បានផុស

នៅ

ស្លាកមន្ទីរពេទ្យ ហ្លួងម៉ែ ត្រូវ​បានក្រុម​បច្ចេកទេស​ដំឡើង​រួច​ជាស្ថាពរ បន្ទាប់ពីអតីត​មន្ទីរពេទ្យ​ឯកជន​ឯកទេស​ផ្នែក​រោគ​ស្រ្តី​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ទិញយក ដើម្បីប្រើប្រាស់​ធ្វើ​ជ​ា​មន្ទីរព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល​បាន​ប្រកាស​ទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ទីរពេទ្យដែលសាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ​ជាង ​១.៥​ហិកតា​ ផ្តួចផ្តើមគំនិតដំបូង​ដោយ​លោកស្រី ជេននី រីតស្កេស (Janne Ritskes) ប្រធានអង្កការ តាប៊ីថា កម្ពុជា (Tabitha Cambodia) និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី តាមរយៈការរៃអង្គាស​ថវិកា​ពី​សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស​ និង​បាន​ដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ​​​​

តាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ បាន​ប្រកាស​ទិញយកមន្ទីរពេទ្យ​​នគរទេព និង​ប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

បច្ចុប្បន្ន​មន្ទីរពេទ្យនេះបានកំពុង​ត្រូវ​បានប្រើប្រាស់​ធ្វើ​ជា​មន្ទីឬព្យាបាលអ្នកជំងឺកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម