ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច៖ ការបើកដំណើរការទីផ្សារ ធ្វើឲ្យតម្លៃទំនិញមានការប្រកួតប្រជែងឡើងវិញ
បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយខែ ទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋចំនួន២៥ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ដើម្បីសម្រួលដល់សកម្មភាពទិញលក់ និងចរន្តសេដ្ឋកិច្ចមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នេះបង្ហាញពីការដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសាររាជរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានច្រើន ដោយនៅភ្នំពេញនៅសល់តែតំបន់លឿងទុំ និងតំបន់លឿងប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបើកច្រកសេដ្ឋកិច្ចឡើងវិញនឹងជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលជាអាជីវករលក់ដូរមិនអាចរកប្រាក់ចំណូលបានក្រោយពេលបិទផ្សាររដ្ឋ។»
លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្តថា ការបើកផ្សារឡើងវិញអាចនឹងជួយបន្ធូរបន្ថយថ្លៃទំនិញមួយចំនួនដូចជាបន្លែ ត្រីសាច់ជាដើម ដែលបានឡើងថ្លៃខ្លាំងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ ខណៈផ្សាររដ្ឋទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ក្រោយមក អ្នកទិញទូទៅនៅរាជធានីភ្នំពេញបានងាកទៅទិញបន្លែ ត្រីសាច់នៅតាមផ្សារមិនរៀបរយ ដែលជាហេតុធ្វើឱ្យឈ្មួញកណ្ដាល និងអ្នកលក់មួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមចិត្ត ក្នុងនោះបន្លែបានឡើងថ្លៃគុណជាបី ស្របពេលដែលអ្នកផលិតលក់ក្នុងតម្លៃធម្មតា។ ដូច្នេះ ការបើកផ្សារឡើងវិញនេះគឺដើម្បីកែតម្រូវប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងស្រុកឱ្យរត់ទៅរកភាពប្រក្រតីឡើងវិញ។
ទាក់ទងនឹងការបើកដំណើរការផ្សាររដ្ឋឡើងវិញនេះ លោកបណ្ឌិត ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា៖ «ទីផ្សារគឺជាផ្លូវដង្ហើមសេដ្ឋកិច្ចសម្រាប់មនុស្សមួយចំនួនធំដែលត្រូវការលក់ និងទិញទំនិញ ដូច្នេះការបើកផ្សារឡើងវិញនឹងជួយអ្នកលក់ដូរឱ្យមានប្រាក់ចំណូលឡើងវិញ។ ទន្ទឹមនេះ វាក៏នឹងជួយសម្រាលបន្ទុកដល់អ្នកដាំដុះបន្លែ និងអ្នកចិញ្ចឹមសត្វ ព្រមទាំងអ្នកផលិតគ្រឿងឧបភោគ បរិភោគផ្សេងទៀត ដែលត្រូវការទីផ្សារដើម្បីនាំទំនិញចេញទៅលក់។ »
ទោះជាយ៉ាងណា លោកបណ្ឌិត ចាន់ សុផល បានបន្តថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ឡើងវិញនៅតែមាន ពីព្រោះប្រជាពលរដ្ឋយើងភាគច្រើននៅបន្តប្រើប្រាស់ក្រដាសប្រាក់នៅពេលដោះដូរលុយទៅវិញទៅមក។ ម្យ៉ាងទៀត ប្រជាពលរដ្ឋអាចនឹងខ្វះខាតក្នុងបញ្ហាគម្លាតសង្គម ពីព្រោះទីផ្សារជាកន្លែងចង្អៀត ដូច្នេះគេគួររៀបចំធ្វើយ៉ាងណាធានានូវគម្លាតសង្គម ពេលបើកផ្សារឡើងវិញ។
គួរបញ្ជាក់ថា ដោយសារការបន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩កាន់តែច្រើន ផ្សាររដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ផ្សាររដ្ឋទាំងអស់ចំនួន២៥នៅទូទាំងរាជធានីភ្នំពេញនឹងត្រូវបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផ្សារមិនរៀបរយមិនទាន់អនុញ្ញាតបើកដំណើរការនៅឡើយទេ ដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)