ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋនឹងជួយឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលឡើងវិញ
បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយខែ ទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋចំនួន២៥ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ដើម្បីសម្រួលដល់សកម្មភាពទិញលក់ និងចរន្តសេដ្ឋកិច្ចមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នេះបង្ហាញពីការដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសាររាជរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានច្រើន ដោយនៅភ្នំពេញនៅសល់តែតំបន់លឿងទុំ និងតំបន់លឿងប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបើកច្រកសេដ្ឋកិច្ចឡើងវិញនឹងជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលជាអាជីវករលក់ដូរមិនអាចរកប្រាក់ចំណូលបានក្រោយពេលបិទផ្សាររដ្ឋ»។ លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្តថា ការបើកផ្សារឡើងវិញអាចនឹងជួយបន្ធូរបន្ថយថ្លៃទំនិញមួយចំនួនដូចជាបន្លែ ត្រីសាច់ជាដើម ដែលបានឡើងថ្លៃខ្លាំងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ ខណៈផ្សាររដ្ឋទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។

ទោះជាយ៉ាងណា លោកបណ្ឌិត ចាន់ សុផល បានបន្តថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ឡើងវិញនៅតែមាន ពីព្រោះប្រជាពលរដ្ឋយើងភាគច្រើននៅបន្តប្រើប្រាស់ក្រដាសប្រាក់នៅពេលដោះដូរលុយទៅវិញទៅមក។ ម្យ៉ាងទៀត ប្រជាពលរដ្ឋអាចនឹងខ្វះខាតក្នុងបញ្ហាគម្លាតសង្គម ពីព្រោះទីផ្សារជាកន្លែងចង្អៀត ដូច្នេះគេគួររៀបចំធ្វើយ៉ាងណាធានានូវគម្លាតសង្គម ពេលបើកផ្សារឡើងវិញ។
ផ្សាររដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ រហូតថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្សាររដ្ឋទាំងអស់ចំនួន២៥នៅទូទាំងរាជធានីភ្នំពេញនឹងត្រូវបើកដំណើរការឡើងវិញ៕
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី