ព័ត៌មានជាតិ
ក្លិបអ្នកកាសែតចូលរួមមរណទុក្ខ ខណៈអ្នកព័ត៌មានជាច្រើនរំលឹកអនុស្សាវរីយ៍សោកស្ដាយ លោក អៀត ដារ៉ាវុធ
ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចូលរួមមរណទុក្ខ លោក អៀត ដារ៉ាវុធ នាយកប្រតិបត្តិនៃអង្គភាពសារព័ត៌មាន Swift News និង Best TV ដែលបានទទួលមរណភាពនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៤៧ឆ្នាំ ដោយសារឆក់ខ្សែភ្លើង។
ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា លោក អៀត ដារ៉ាវុធ គឺជាអ្នកសារព័ត៌មានដ៏មានបទពិសោធន៍ម្នាក់ និងបានចូលរួមចំណែកជាច្រើនក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ហើយក៏ជាឪពុក និងស្វាមីដ៏ល្អរបស់ក្រុមគ្រួសារផងដែរ។
ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកមរណភាពរបស់ លោក អៀត ដារ៉ាវុធ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់នៅក្នុងវិស័យសារព័ត៌មាន។
ចំណែកនៅតាមបណ្ដាញសង្គមវិញ អ្នកធ្វើការលើវិស័យព័ត៌មានជាច្រើន បានបង្ហាញការសោកស្ដាយ និងរំលឹកអនុស្សាវរីយ៍កាលបំពេញការងារជាមួយលោក អៀត ដារ៉ាវុធ។ ក្នុងនោះ សាស្ត្រាចារ្យផ្នែកព័ត៌មាន លោក មឿន ឈានណារិទ្ធ លើកឡើងថា ការបាត់បង់ធនធានអ្នកសារព័ត៌មានដ៏ល្អម្នាក់របស់កម្ពុជា ក្នុងនាមជាអ្នកសារព័ត៌មាន មានសេចក្តីក្រៀមក្រំក្រៃលែង ក្នុងការបាត់បង់សហការី និងមិត្តភ័ក្រ្តដ៏ល្អ។

លោក មឿន ឈានណារិទ្ធ បានរំលឹកកាលនៅជាងពាក់កណ្តាលទសវត្សរ៍៩០ ដែលលោកបានចូលរៀនវគ្គបណ្តុះបណ្តាលសារព័ត៌មានរយៈពេលបីសប្តាហ៍ជាមួយ លោក អៀត ដារ៉ាវុធ នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ក្នុងបរិវេណក្រសួងព័ត៌មាន ដែលមានរហស្សនាមរបស់ខ្លួនថា “ផ្កាយកំណាច”។
លោក មឿន ឈានណារិទ្ធ លើកឡើងថា ទោះបីជាលោក ដារ៉ាវុធ មានរហស្សនាមជា “ផ្កាយកំណាច” ក្តី តែលោកគឺជាមនុស្សស្លូតបូត និងរស់រាយបំផុត ហើយតែងតែជួយអ្នកដទៃជានិច្ច។

លោក មឿន ឈានណារិទ្ធ បន្តថា ក្រោយក្លាយខ្លួនជាការីនិពន្ធជាន់ខ្ពស់ម្នាក់នៅវិទ្យុសំឡេងប្រជាធិបតេយ្យ លោក ដារ៉ាវុធ បានផ្លាស់ប្តូរការងារមកធ្វើការនៅទូរទស្សន៍ស៊ីអិនស៊ី រហូតដល់ចុងក្រោយមានតំណែងជានិពន្ធនាយករង មុនពេលទទួលមរណភាព។
លោក ណុប វី នាយក នាយក សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា លោកបានរួមអាជីពក្នុងវិស័យសារព័ត៌មានជាមួយ លោក អៀត ដារ៉ាវុធ ច្រើនឆ្នាំ មុនពេលគាត់ទៅបម្រើការងារនៅទូរទស្សន៍ CNC។
លោក ណុប វី លើកឡើងថា លោក ដារ៉ាវុធ ស្លូតបូត ហើយជានិច្ចជាកាលគឺញញឹម គាត់ពូកែសរសេរបទយកការណ៍(Feature) កាលគាត់នៅសរសេរព័ត៌មាន។
លោក ណុប វី បន្តថា លោក អៀត ដារ៉ាវុធ បានលាចាកទៅដោយធ្វើឱ្យបងប្អូនគាត់ មិត្តភក្តិ និងអតីតសហការីដូចជារូបលោករន្ធត់ចិត្តរកអ្វីមកថ្លែងមិនបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ