ព័ត៌មានជាតិ
បើកផ្សាររដ្ឋនៅថ្ងៃ ២៤ ឧសភានេះ លក់បានតែគ្រឿងម្ហូបអាហារ ហើយវេចខ្ចប់តែប៉ុណ្ណោះ
បើយោងតាមសេចក្តីសម្រេច ការបើកឲ្យអាជីវករក្នុងផ្សាររដ្ឋអាចលក់ដូរឡើងវិញ នៅថ្ងៃទី ២៤ ឧសភា នេះ គឺបានតែផ្នែកទំនិញជាគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ។ ចំពោះតូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារដែលបើកឲ្យលក់ដូរ មិនត្រូវទទួលអតិថិជនឲ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ជាដាច់ខាត។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់គណៈគ្រប់គ្រងផ្សារ ត្រូវកំណត់ចំនួនអតិថិជនចេញចូល ដើម្បីរក្សាឲ្យបានដាច់ខាត នូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវិរុសកូវីដ ១៩។ បន្ថែមពីនេះ ត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ៕
ដោយ៖ Dy Bunnara

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី