ព័ត៌មានជាតិ
ពលរដ្ឋ១៧១គ្រួសារ ទទួលបានផ្ទះស្នាក់នៅអចិន្ត្រៃយ៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ថ្នាក់ដឹកនាំខេត្តកណ្តាល នៅថ្ងៃទី២១ខែ ឧសភានេះ បានចូលរួមពិធីប្រគល់ផ្ទះអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋ ចំនួន១៧១ គ្រួសារ រស់នៅក្នុងសំណង់បណ្ដោះអាសន្ន លើខ្នងទំនប់៥៤ ៩២ ៩៤ ក្នុងទីតាំង គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
ពិធីនេះមានវត្តមាន លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន។

លោកគង់ សោភ័ណ្ឌ បានបញ្ចាក់ថា ពិធីប្រគល់លំនៅឋានអចិន្រ្តៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញអំពីការគិតគូ យកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា នៅពេលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងដំណាក់ការសាងសង់ យើងប្រាកដជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាផលប៉ះពាល់សង្គម និងបរិស្ថានជាដើម ប៉ុន្តែវាក៏ជាកាលានុវត្តភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដោយទំហំនៃការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវការកម្លាំង ជំនាញជាច្រើនពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំចូលរួមដោះស្រាយ ទទួលយកនូវសំណងផលប៉ះពាល់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិថ្មី បន្តនូវការអភិវឌ្ឍការសាងសង់ព្រលានយន្តហោះថ្មីនេះ ដែលនឹងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋាន នាពេលខ្លីខាងមុខ។
លំនៅឋានអចិន្ត្រៃយ៍នេះមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ លើផ្ទៃដី ៥ម៉ែត្រ×២០ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែម នៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយ ក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាត ពីរបងដីខាងក្រោយ១ម៉ែត្រ។

ការសាងសង់លំនៅឋាននេះ គឺមានការចុះតាមដានត្រួតពិនិត្យ ជាប្រចាំពី ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព ។
កាលពីខែមករា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់។
រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសភូមិសាស្រ្តខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F ដែលមានទំហំសរុប ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ