Connect with us

ព័ត៌មានជាតិ

អ៉ីស្រាអែល​ និង​សកម្ម​ប្រយុទ្ធប៉ាឡេស្ទីន​យល់​ព្រម​បទ​ឈប់​បាញ់​គ្នា​ហើយ​

បានផុស

នៅ

បន្ទាប់​​ពី​​​ហិង្សា​​បាន​​កើត​មាន​រយៈ​ពេល​១១​ថ្ងៃ​​រវាង​​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ហាម៉ាស របស់​ប៉ាឡេស្ទីន​ដែល​ជា​ការ​ប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​តាម​រយៈ​ការ​​វាយ​ប្រហារ​ផ្លូវ​អាកាស និង​គ្រាប់​រ៉ុក្កែត​ឥឡូវ​នេះ​រក​ច្រក​ចេញ​ហើយ​ដើម្បី​បញ្ចប់​ជម្លោះ។ នេះ​តាម​ការ​ផ្សាយ​ផ្ទាល់​របស់​ BBC។

ប្រទេស​អ៉ីស្រាអែល​បាន​​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​ពី​ប្រទេសអេហ្ស៊ីប​សម្រាប់​បទ​ឈប់​បាញ់​គ្នា​​ទៅ​វិញ​ទៅ​មកដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។ ឥឡូវ​នេះ អេហ្ស៊ីបត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ជូនគណៈ​ប្រតិភូ​​ទៅ​កាន់​អ៉ីស្រាអែល និង​ហ្គាហ្សា​​ដើម្បី​រៀប​ចំ​​​កិច្ច​ព្រម​ព្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹម​សារ​សង្ខេប​សំខាន់

១.គណៈ​រដ្ឋ​មន្ត្រីសន្តិសុខ​របស់​ប្រទេស​អ៉ីស្រាអែល​​បាន​យល់​ព្រម​បទ​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​១១​ថ្ងៃ​ជា​មួយ​សកម្ម​ប្រយុទ្ធ​នៅ​ហ្គាហ្សា។

២. ខ្លួន​និយាយ​ថា បទ​ឈប់​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​អេហ្ស៊ីប​​​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។

៣.​ លោក​ប្រធាធិបតី​អាមេរិក ចូ បៃដិន បាន​បញ្ជាក់​ពី​បទ​ឈប់​បាញ់​គ្នា និង​បញ្ជាក់​ជា​ថ្មីនូវ​ជំនឿ​របស់​អាមេរិក​ចំពោះ​សិទ្ធិ​របស់​អ៉ីស្រាអែល​ដើម្បី​ការពារ​ខ្លួន។

៤.​ ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​សំខាន់​នៅ​ហ្គាហ្សាគឺ ហាម៉ាស និង​ឥស្លាម​ ជីហាដ ក៏​បាន​បញ្ជាក់​ពី​បទ​ឈប់​បាញ់​គ្នា​ដែរ។

៥. ពួក​គេ​និយាយ​ថា បទ​ឈប់​បាញ់​គ្នាចាប់​ផ្តើម​អនុវត្ត​ពី​ម៉ោង​ ០២:០០​ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​សុក្រ​នេះ (ត្រូវ​នឹង​ម៉ោង​២៣:០០ GMT នៅ​ថ្ងៃ​ព្រហស្បតិ៍)។

៦. អេហ្ស៊ីប​នឹង​បញ្ជូន​គណៈ​ប្រតិភូ​សន្តិសុខ​ទៅ​អ៉ីស្រាអេល និង​ដែន​ដី​ប៉ាឡេស្ទិន​ដើម្បី​រក្សាបទ​ឈប់​បាញ់​គ្នា។ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ។

៧. ខណៈ​ពេល​បទ​ឈប់​បាញ់​គ្នា​ត្រូវ​បាន​ប្រកាស ក៏​មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មួយ​ត្រូវ​បាន​គេរាយការណ៍​ថា ធ្វើ​ទៅ​លើ​តំបន់​ហ្គាហ្សា ហើយក៏​មាន​សំឡេងផ្ទុះ​រ៉ុក្កែត​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៉ីស្រាអែល។

៨.​ សូម​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​​១១​ថ្ងៃ​ហោច​ណាស់​បាន​ផ្តាច់​ជីវិត​មនុស្ស​២៣២​នាក់​នៅ​តំបន់​ហ្គាហ្សា និង​១២នាក់​នៅ​អ៉ីស្រាអែល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម