ព័ត៌មានជាតិ
ត្រៀមនាំយកអំណោយរបស់សប្បុរសជនជូនដល់ដៃប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋ មន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ ថា ជំនួយ សប្បុរសធម៏ទាំងអស់នេះ នឹង ឧបត្ថម្ភ បន្តទៅសាលារាជធានីភ្នំពេញ នាថ្ងៃ២៤ ដេីមសប្តាហ៍ខាងមុខ ដេីម្បី លោក អភិបាលរាជធានីភ្នំពេញចាត់ចែងចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់បិទខ្ទប់ ដោយស្នេីរអញ្ជេីញតំណាងមកពី FASMEC ចូលរួម កម្មវិធីប្រល់ទទួលនាពេលខាងមុខនេះផងដែរ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធថ្លែងបែបនេះនាថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពេលទទួលអំណោយមនុស្សធម៌ពី FASMEC សម្រាប់ឧបត្ថម្ភពលរដ្ឋ ក្នុង តំបន់ បិទ ខ្ទប់ ប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវ កូវីដ ១៩ ។
អំណោយសប្បុរសធម៏ពី FASMECដែលបានត្រៀមរួចជាស្រេចសម្រាប់ជូនដល់ដៃប្រជាពលរដ្ឋក្នុងតបន់បិទខ្ទប់នោះមានទឹក ប្រាក់ ចំនួន ១២១.៦៩៤.០០០ រៀល -សាប៊ូចំនួន ៣០០ កញ្ចប់-ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន ៦០០០ ដប-ទឹកបរិសុទ្ធហាយតិចចំនួន ២០០កេស-ពងពាន់ចំនួន២០០០គ្រាប់-មាន់សាច់១០០ក្បាល-សាច់ កែច្នៃ ១០០គីឡូ ក្រាម -សាច់ ក្រក អប់ផ្សែងស្បែកស្រួយ ៥០ កញ្ចប់ -និងមាន់អាំង ៥០ កញ្ចប់។

លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ ដែលបានទទួលជំនួយពីកម្មវិធីមនុស្សធម៌របស់សម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យម (FASMEC ) ដែលមានលោកឧកញ៉ា តែ តាំងប៉ ជាប្រធាន ដែលកន្លងមកតែងតែដេីរតួយ៉ាងសំខាន់ក្នុងករចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាមួយ រាជរដ្ឋាភិបាល ។ ជាក់ស្តែង ជំនួយ មនុស្សធម៌ នាថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយ រាជរដ្ឋាភិបាលដែលកំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហេីយមានតម្រូវការក្នុងការឧបត្ថម្ភ ប្រជាពលរដ្ឋដែលស្ថិតក្នុងតបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ ថា ជំនួយ ទាំងអស់នេះ លោកកិត្តិសេដ្ឋាបណ្ឌិត នឹង ឧបត្ថម្ភ បន្តទៅសាលារាជធានីភ្នំពេញ នាថ្ងៃ២៤ ដេីមសប្តាហ៍ខាងមុខ ដេីម្បី លោក អភិបាលរាជធានីភ្នំពេញចាត់ចែងចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់បិទខ្ទប់ និងស្នេីរអញ្ជេីញតំណាងមកពី FASMEC ចូលរួម កម្មវិធីប្រល់ទទួលនាពេលខាងមុខនេះដែរ ។

ឆ្លៀតឱកាស នោះ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន បញ្ជាក់ ផង ដែរ ថា ក្នុងនាមក្រសួង គឺយេីងបានធ្វេីរួចរាល់ហេីយចំពោះមន្ត្រីរាជការក្រោមឱវាទដែលជាប់ក្នុងតំបន់បិទខ្ទប់តំបន់កក្រហម គឺត្រូវបានឧបត្ថម្ភ ជាបន្តបន្ទាប់ គឺម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន១០០ ដុល្លារអាមេរិក ដេីម្បីដោះស្រាយបន្ទុករបស់ពួកគាត់ក្នុងកាលៈទេសៈនេះ ។
លោក ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បាន បង្ហាញនូវទឹកចិត្តរីករាយ និងបានបញ្ជាក់ថា កម្មវិធីមូលនិធិ មនុស្សធម៌ កំពុងទទួលជំនួយឧបត្ថម្ភជាបន្តបន្ទាប់ពីសមាជិក ក៏ដូចជា តំណាងសមាគមតាមវិស័យនានា ហេីយនឹងខិតខំគៀងគរ ប្រមែប្រមូល យកមកជូនជាបន្តបន្ទាប់ទៀត តាមរយៈ លោក កិត្តិសេដ្ឋាបណ្ឌិត ដេីម្បីបានចាត់ចែងបន្ត តមលទ្ធភាពជាក់ស្តែង បន្ថែមទៀត៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ