Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ជាង​៨៦០០​នាក់​ទៀត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​លើក​ទី​៦១​ចំនួន​៨ ៦៩៣ នាក់​ទៀត​ដែល​បម្រើ​ការងារ​ងារ​នៅ​តាម​រោងចក្រ សហគ្រាស​ចំនួន​៤៩​នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសា រ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​១៩​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​២១​ឧសភា​នេះ​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម​រោងចក្រ សហគ្រាស​៤៩​នោះ​មាន​រោងចក្រ​ស្ថិតក្នុង​វិស័យ​កាត់ដេរ​ចំនួន​១៣​រោងចក្រ​និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​៣៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ​ រាជរដ្ឋាភិបាល​ធ្វើឡើង​តាមរយៈ​ធនាគារ​វី​ង​ដែល​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​ទូរសព្ទ​ដៃ​របស់​កម្មក​រ​និយោជិត​ដែល​បានផ្តល់​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​និង​សហគ្រាស​នាពេល​កន្លងមក​។

ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះ​ចំនួន​៦០៧៥០​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៧​ថ្ងៃ ដល់​១០​ថ្ងៃ​។​ ចំនួន​១២១៥០០​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​១១​ថ្ងៃ ដល់​២០​ថ្ងៃ​និង​១៦២០០០​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​២១​ថ្ងៃ​ដល់​១​ខែ​។

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​ដែល​រាល់​ការ​បើ​ប្រាក់​នេះ​គឺ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​៤៩​នេះ មិនបាន​ទទួល​សារ ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់​ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​ជាបន្ទាន់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម