Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បន្ថែម​ពី​ករណី បញ្ចប់​តួនាទី​នាយ​រង​រដ្ឋ​បាល​ក្រុង​ច្បារមន​ មក​ជា​មន្ត្រី​ធម្មតា

បានផុស

នៅ

កំពង់ស្ពឺ ៖ លោក ឡាក់ ប៊ុន​ធី​ម នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​ប្រធាន​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ ត្រូវ​បាន​អភិបាលក្រុង​សម្រេច​បញ្ចប់​មុខតំណែង​មក​ត្រឹម​ជា​មន្ត្រី​ធម្មតា​បន្ទាប់​ប្រព្រឹត្ត​កំហុស​ទាត់​កញ្ច្រែង​ព្រីង​របស់​ក្មេងស្រី​ម្នាក់​បណ្តាលឱ្យ​កំពប់​លើដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន បានចេញ​ដីកា​បញ្ចប់​មុខតំណែង​លោក ឡាក់ ប៊ុន​ធី​ម ពី​នាយករង រដ្ឋបាល​ក្រុង​ច្បារមន​មក​ត្រឹម​ជា​មន្ត្រី​រដ្ឋ​សាលាក្រុង​ធម្មតា។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើងថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត មិន​គាំទ្រ​ចំពោះ​ទង្វើ​របស់​មន្ត្រី ដែល​យក​តួនាទី​ភារកិច្ច​ទៅ​អនុវត្ត​ខុស​វិជ្ជាជីវៈ ខុស​ក្រមសីលធម៌ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ស្រក់​ទឹកភ្នែក​នោះឡើយ​។

​ក្នុងន័យនេះ លោក វ៉ី សំណាង បា​ម​អំពាវនាវ​យ៉ាងទទូច​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ទាំងអស់​ដែល​ប្រកប​របរ​រក​ទទួលទាន សូមមេត្តា​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដើម្បី​ធ្វើយ៉ាងណា​យើង​អាច​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​បង្កឡើង​ដោយ​ភាព​អាណាធិបតេយ្យរ​បស់បង​ប្អូន​យើង​មួយចំនួន​តូច​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅនេះ លោក ឡាក់ ប៊ុន​ធី​ម មាន​តួនាទី​ជា​នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ បាន​បង្ករ​ការប៉ះពាល់​ដល់​ក្មេងស្រី​ម្នាក់​ដែល​លក់​ព្រីង និង​ខ្នុរ​ត្រង់​ចំណុច​ជិត​គល់​ស្ពានថ្ម​ចាស់​បណ្តាល​ឲ្យ​រង​ការ​ខួច​ខាត ។ ក្រោយពី​កើតហេតុ​មានការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​រហូត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ​បញ្ជា​ឱ្យ​ចុះ​ស្រាវជ្រាវ​ជុំវិញ​រឿងនេះ។

លុះ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឃើញ​មហាជន​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត​អំពី​បញ្ហា​រឿង​សន្តិសុខ​ផ្សារ​កំពង់ស្ពឺ បាន​ទាត់​កញ្ច្រែង​ក្មួយ​ស្រី​លក់​ព្រីង បណ្ដាលឱ្យ​កំពប់​ទៅលើ​ដី​លោក​ក៏មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​អសីលធម៌​បែបនេះ​។

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ខ្លួន​លោក​ផ្ទាល់​បាន​សូម​អភ័យទោស​ចំពោះ​ទង្វើ​ដែល​មិន​គប្បី​របស់​សន្តិសុខ​ផ្សារ​កំពង់ស្ពឺ ដែល​បាន​ប្រព្រឹត្ត​បែបនេះ។

លោក វ៉ី សំណាង ក៏បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់បង​ប្អូន​អាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ​ដោយ​ជៀសវាង​គិតតែ​ប្រយោជន៍​ខ្លួន ភ្លេច​អំពី​ផលប៉ះពាល់​ដល់​ប្រយោជន៍​អ្នកដទៃ ដែល​គាត់​ត្រូវការ​ប្រើប្រាស់​ផ្លូវ​។ បើទោះជា​យ៉ាងណាក៏ដោយ​ទង្វើ​អសីលធម៌​របស់​សន្តិសុខ​ផ្សារ​កំពង់ស្ពឺ​បែបនេះ​គឺ​មិនអាច​លើកលែង​បានឡើយ។

សូម​រម្លឹកថា លោក ឡាក់ ប៊ុន​ធី​ម នាយករង រដ្ឋបាល​ក្រុង​ច្បារមន ជា​ប្រធាន​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ ធ្លាប់​មានរឿង​អា​ស្រូវ​ច្រើន។ កាលពី​អំឡុង​ឆ្នាំ​២០១៩ លោក ឡាក់ ប៊ុន​ធី​ម ផឹកស្រា​ស្រ​វឹង​បើក​រថយន្តបុក​អ្នកលក់​ជើងមាន់​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ការប្រើប្រាស់​ពាក្យសម្តី​ឈ្លើយ​ហួស​ហេតុ​ជាមួយ​ក្រុម​អាជីវករ​ល​ក់​ដូរ​ផង​ដែរ៕

ដោយ ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម