Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​មហាផ្ទៃ ហៅ​លោក គឹម សុខ ថា​ជា​អ្នកវិភាគ​សរសៃប្រសាទ និង​បដិសេធ​ការចោទប្រកាន់

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់លោក គឹម សុខ ដែល​បាន​ប្រើប្រាស់​វោហារ​សព្ទ​ចោទ ប្រកាន់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ថា បាន​លក់​ទីស្ដីការ​ក្រសួងមហាផ្ទៃ និង​ថា ការលើកឡើង​របស់​អ្នកវិភាគ​សរសៃប្រសាទ​រូបនេះ គឺជា​ការវិភាគ​តាម​ការ​យល់សប្តិ បែប​មមើមមាយ និង​ឡប់សតិ​តែប៉ុណ្ណោះ ព្រោះ​គ្មាន​ការបញ្ជាក់​ពី​ប្រភពព័ត៌មាន ឬ​យក​មូលដ្ឋាន​អ្វី​មកជា​សំអាង​ក្នុង​ការនិយាយ​នោះឡើយ ។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រកាស​ជា​ឱឡារិក​ថា គ្មាន​ការទិញ​-​លក់​ទីស្ដីការក្រសួង​មហា​ផៃ្ទ ដូច​សំដី​ដ៏​ស្អុយគគ្រុក​របស់​ឈ្មោះ គឹម សុខ នោះទេ​។ ទីស្តីការ​ក្រសួងមហាផ្ទៃ នៅតែ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​គ្មាន និង​មិន​អាចមាន​ទាល់តែសោះ នូវ​ការទិញ​- លក់ ដូច​ការផ្សព្វផ្សាយ​បំផ្លើស​នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​បន្ដ​ថា ការណ៍​ដែល​ឈ្មោះ គឹម សុខ ចេះតែ​ដើរ​និយាយ បរិហារកេរ្ដិ៍​មួលបង្កាច់​គេឯង​ផ្តេសផ្តាស គឺជា​ចេតនា​ដ៏​លាមក ដើម្បី​ញុះញង់​ឲ្យ​មានការ​បែក បាក់​ផ្ទៃក្នុង​ជាតិ ក៏ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​សតិសម្បជញ្ញៈ ចាត់ទុក​សំដី​របស់ គឹម សុខ ជា​សំដី​ប៉ប្លេចប៉ប្លូច​ឥត​ខ្លឹមសារ និង​ជា​អ្នកវិភាគ​ដែលមាន​ជំងឺសរសៃប្រសាទ។

ម្យ៉ាងវិញទៀត សំដី​ស្អុយគគ្រុក​របស់ គឹម សុខ នេះ ក៏​ជា​អ្វីដែល​សារព័ត៌មាន The Cambodia Daily ដែល​អះអាង​ខ្លួន​ថា ​ជា​សារព័ត៌មាន​អព្យាក្រឹត​នោះ តែង​និយម​យកមក​ផ្សព្វផ្សាយ ដែល​បង្ហាញ​ឲ្យ ឃើញ​នូវ​ចរិត​ជា​សារព័ត៌មាន​មួយ ដែល​ខ្វះ​វិចារណញ្ញាណ​ក្នុង​វិជ្ជាជីវៈ ហើយ​តែង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ បង្ក​អរិភាព​ដល់​នយោបាយ និង​សន្តិសុខ​សង្គម ព្រមទាំង​រំលោភ​យ៉ាង​ងងើល​លើ​គោលការណ៍ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុងសង្គម​ប្រជាធិបតេយ្យ។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ សារព័ត៌មាន The Cambodia Daily ដែល​ផ្សាយ​តាម ប្រព័ន្ធ​អន​ឡាញ​ពី​ក្រៅប្រទេស និង​តែងមាន​ចេតនា​ទុច្ចរិត ក្នុង​បំណង​បម្រើ​ឧបាយកល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់បានធ្វើ​បទសម្ភាសន៍​ជាមួយ​ឈ្មោះ គឹម សុខ ដែល​ក្នុង​កិច្ចសម្ភាសន៍​នោះ គឹម សុខ បាន​ប្រើប្រាស់ វោហារ​សព្ទ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថា​បាន​លក់​ទឹ​ស្ដី​ការ​ក្រសួងមហាផ្ទៃ ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម