ព័ត៌មានជាតិ
គ្រាន់តែប៉ាឡេស្ទីនអបអរបទឈប់បាញ់អឺងកងពេក អ៉ីស្រាអែលព្រមានវាយប្រហារជាថ្មី
ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីអបអរសាទរកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបទឈប់បាញ់គ្នាត្រូវបានដាក់លើតុដើម្បីបញ្ចប់សង្គ្រាមចុងក្រោយបំផុតនៅតំបន់ហ្គាហ្សា ក្នុងនោះមនុស្សជាច្រើនយល់ឃើញថា នេះពិតជាមានតម្លៃណាស់ ប៉ុន្តែក្រុមសកម្មប្រយុទ្ធឥស្លាម ហាម៉ាស បានឃើញច្បាស់ក្រឡែតថាជាជ័យជម្នះសម្រាប់ខ្លួន។ ប្រការនេះបានធ្វើឲ្យភាគីអ៉ីស្រាអែលព្រមានឆ្លើយតបជាថ្មីដែលរឹតតែមានកម្រិតខ្លាំងជាងមុន។

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានព្រមានកាលពីថ្ងៃសុក្រពីការវាយប្រហារជាថ្មី ដោយនិយាយថា ៖«ប្រសិនបើក្រុមហាម៉ាសគិតថា យើងចុះញ៉មពីការវាយប្រហារដោយរ៉ុក្កែតរបស់ពួកគេនោះ គឺខុសហើយ»។ លោកបានព្រមានឆ្លើយតបជាថ្មីដោយកម្លាំងកម្រិតខ្ពស់ប្រឆាំងនឹងការឈ្លាននៅកន្លែងណាមួយនៅក្នុងប្រទេសអ៉ីស្រាអែល។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ