ព័ត៌មានជាតិ
អភិបាលខេត្តព្រមានមួយថ្ងៃ នាយករងរដ្ឋបាលក្រុងច្បារមន ត្រូវដកតំណែង ក្រោយប្រើហិង្សាទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង
ក្រោយការព្រមានរបស់អភិបាលខេត្តកំពង់ស្ពឺរកអ្នកទទួលខុសត្រូវ ដែលប្រើហិង្សាលើក្មេងស្រីលក់ព្រីងនៅផ្សារច្បារមន លោក ឡាក់ ប៊ុនធីម នាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុកប្រធានសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ត្រូវបានអភិបាលក្រុងសម្រេចបញ្ចប់មុខតំណែងមកត្រឹមជាមន្ត្រីធម្មតា បន្ទាប់ប្រព្រឹត្តកំហុសទាត់កញ្ច្រែងព្រីងរបស់ក្មេងស្រីម្នាក់បណ្តាលឱ្យកំពប់លើដី។

ប្រតិកម្មពីមហាជនពីទង្វើអសីលធម៌របស់មន្រ្តីសាលាក្រុងច្បារមនលើក្មេងស្រីលក់ព្រីង បានឮដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងក្តីសោកស្តាយ និងប្រកាសស្វែងរកអ្នកទទួលខុស ដោយមិនលើកលែងនោះទេ។
នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចេញដីកាបញ្ចប់មុខតំណែងលោក ឡាក់ ប៊ុនធីម ពីនាយករង រដ្ឋបាលក្រុងច្បារមនមកត្រឹមជាមន្ត្រីរដ្ឋសាលាក្រុងធម្មតា។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ លោក ឡាក់ ប៊ុនធីម មានតួនាទីជានាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ បានប្រើហិង្សាលើក្មេងស្រីម្នាក់ដែលលក់ព្រីង និងខ្នុរត្រង់ចំណុចជិតគល់ស្ពានថ្មចាស់បណ្តាលឲ្យរងការខួចខាត។ ក្រោយពីកើតហេតុមានការរិះគន់យ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនានារហូតថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបញ្ជាឱ្យចុះស្រាវជ្រាវជុំវិញរឿងនេះ។
លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រោយបានឃើញប្រតិកម្មពីមហាជនលោកបានសម្កែងការសោកស្តាយ និងបានសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ។ ជាមួយគ្នានេះ លោកបានចេញបញ្ជាឲ្យស្វែងរកអ្នកទទួលខុសត្រូវគឺមិនអាចលើកលែងបានឡើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី