Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ព្រមាន​តែមួយ​ថ្ងៃ នាយករង​រដ្ឋបាល​ក្រុង​ច្បារមន ត្រូវ​ដក​តំណែង ក្រោយ​ទាត់​កញ្ច្រែង​ក្មេងស្រី​​លក់​ព្រីង​

បានផុស

នៅ

ក្រោយ​ការ​ព្រមាន​របស់​អភិបាល​ខេត្ត​កំពង់ស្ពឺ​រក​អ្នក​ទទួល​ខុស​ត្រូវ ​ដែល​ប្រើ​ហិង្សា​លើ​ក្មេង​ស្រី​លក់​ព្រីង​នៅ​ផ្សារ​ច្បារមន លោក ឡាក់ ប៊ុន​ធី​ម នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​ប្រធាន​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ ត្រូវ​បាន​អភិបាលក្រុង​សម្រេច​បញ្ចប់​មុខតំណែង​មក​ត្រឹម​ជា​មន្ត្រី​ធម្មតា ​បន្ទាប់​ប្រព្រឹត្ត​កំហុស​ទាត់​កញ្ច្រែង​ព្រីង​របស់​ក្មេងស្រី​ម្នាក់​បណ្តាលឱ្យ​កំពប់​លើដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន បានចេញ​ដីកា​បញ្ចប់​មុខតំណែង​លោក ឡាក់ ប៊ុន​ធី​ម ពី​នាយករង រដ្ឋបាល​ក្រុង​ច្បារមន​មក​ត្រឹម​ជា​មន្ត្រី​រដ្ឋ​សាលាក្រុង​ធម្មតា។

កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅនេះ លោក ឡាក់ ប៊ុន​ធី​ម មាន​តួនាទី​ជា​នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ បាន​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ម្នាក់​ដែល​លក់​ព្រីង និង​ខ្នុរ​ត្រង់​ចំណុច​ជិត​គល់​ស្ពានថ្ម​ចាស់​បណ្តាល​ឲ្យ​រង​ការ​ខួច​ខាត ធ្វើឱ្យមានការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​រហូត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ៕ ដោយ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម