Connect with us

ព័ត៌មានជាតិ

ទើបព្រមព្រៀងគ្នាថាឈប់បាញ់ ឥឡូវអ៊ីស្រាអែល និង ប៉ាឡេស្ទីនប៉ះទង្គិចគ្នាផ្អើលឈូ!

បានផុស

នៅ

កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាជាថ្មីនៅទីតាំងដ៏ពិសិដ្ឋ នៃវិហារឥស្លាមមួយកន្លែងនៅក្រុង Jerusalem បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ។ អំពើហិង្សានេះកើតឡើង ចំពេលមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ចូលជាធរមានកាលពីថ្ងៃសុក្រ ទី២១ ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបទឈប់បាញ់ចូលជាធរមាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងពីជោគជ័យ នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើក្រុមហាម៉ាស ។ លោក ក៏បានព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានណាមួយ របស់ក្រុមឥស្លាម ហើយអ៊ីស្រាអែល ក៏កំពុងបន្តពង្រាយកងទ័ពជើងគោក នៅជុំវិញតំបន់ហ្គាហ្សាផងដែរ ។

គួររម្លឹកថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ពីការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១០ ឧសភា បានកើនឡើងដល់ ២៤៣ នាក់ ក្នុងនោះមានកុមារ ៦៦ នាក់ ខណៈខាងអ៊ីស្រាអែល ក្មេងម្នាក់ និងមនុស្សពេញវ័យ ១១ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម