ព័ត៌មានជាតិ
អាវុធហត្ថបន្តបេសកកម្ម ចែកម៉ាសតាមទីប្រជុំជន និងតាមដងផ្លូវ ជូនប្រជាពលរដ្ឋក្នុងរាជធានី
ភ្នំពេញ ៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាសក្រណាត់ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋអស់រយៈពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់រួចមក ពេលត្រឡប់ចូលទីបញ្ជាការវិញ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានសម្រាកភ្លាមទេ គឺបានបន្តរំលែកម៉ាសចូលថង់ទាំងយប់ ដើម្បីត្រៀមសម្រាប់បេសកកម្មថ្ងៃបន្តបន្ទាប់។ ការរំលែកម៉ាស ចូលថង់ដាច់ដោយឡែកមួយៗទាំងនេះ គឺដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ ដើម្បីចែកដល់ដៃប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់ថែមទៀត។

លុះមកដល់ព្រឹកថ្ងៃទី១៣ និង១៤ខែវិច្ឆិកា ឆ្នាំ២០២០ មុនចេញប្រតិបត្តិការចែកម៉ាស អាវុធហត្ថ រាជធានីភ្នំពេញ បានទទួលភារកិច្ច ទៅរៀបចំ លើកដាក់ និងដឹកជញ្ជូន ម៉ាសបន្ថែម ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនសាលារាជធានីភ្នំពេញ រួចទើបបន្តបេសកកម្ម ក្នុងការចុះទៅចែកម៉ាសក្រណាត់ជូនដល់ប្រជាពលរដ្ឋ ជាលើកទី២ តាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់នូវ ម៉ូតូកង់បីចំនួន១២គ្រឿង។ គោលដៅដែលអាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាសជូន រួមមានដូចលើកទី១ដែរ គឺ៖ អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប, ម៉ូតូកង់បី , កម្មករសំណង់ , អ្នកបោសសម្អាតតាមផ្លូវ , អ្នកលក់ដូរតាមកញ្ច្រែង , ប្រជាពលរដ្ឋដែលអង្គុយរង់ចាំនៅបរិវេណមុខមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យផ្សេងៗ អ្នកហាត់ប្រាណតាមទីសាធារណៈ និងអ្នកបើកបរ ម៉ូតូ កង់ តាមដងផ្លូវ…។ល។

ក្នុងឱកាសចែកម៉ាសនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏នៅតែឆ្លៀត ធ្វើការផ្សព្វផ្សាយ រំលឹកដល់សាធារណជន នូវខ្លឹមសារដែលអាវុធហត្ថរាជធានីភ្នំពេញ បានផ្តួចផ្តើមចងក្រងនិងសង្ខេបឡើង ស្ដីអំពីវិធីប្រើប្រាស់ម៉ាស និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមរយៈ ឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ទាំង១២គ្រឿង តាមដងផ្លូវសាធារណៈតាមទិសដៅរបស់លោកមេបញ្ជាការ៕
ដោយ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី