ព័ត៌មានជាតិ
លោក វេង សាខុន៖ បញ្ហាកង្វះទីផ្សារ ដោយសារអ្នកដាំដុះមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង
បញ្ហាកង្វះទីផ្សារផលិតផលដំណាំស្វាយនៅប្រទេសកម្ពុជាកើតឡើង ដោយសារតែអ្នកដាំដុះកន្លងមកមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង។ នេះបើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។

ដើម្បីដោះស្រាយបញ្ហាកង្វះទីផ្សារ ឯកឧត្តម វេង សាខុន បានអំពាវនាវដល់សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម។
ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយ ដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។»

ឯកឧត្តម វេង សាខុន បានបន្តថា៖ «ខ្ញុំមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកខ្ញុំបន្តទៀតឡើយ។»
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ការចុះបញ្ជីកសិដ្ឋានដាំស្វាយ គឺដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្ដុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការកែឆ្នៃនិងនាំចេញ។

គួរបញ្ជាក់ថា ដំណាំស្វាយគឺជាផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។



អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?