Connect with us

ព័ត៌មានជាតិ

មុនពេលដេកស្លាប់នៅលើម៉ូតូ បុរសម្នាក់ទទួលទានស្រាច្រើនថ្ងៃជាប់គ្នា

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ម៉ូតូ នៅ​ចំណុច​មុខ​សណ្ឋា​គារ​សុខា​សៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិត​នៅ​ក្រុម​ទី​៦ ភូមិ​បឹង​ដូនប៉ា សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប។​​

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បានឲ្យដឹងថា ដោយ​មាន​សេច​ក្ដី​រាយការណ៍​ពី​ពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន ទើប​កម្លាំង​សមត្ថកិច្ចជំនាញចុះ ស្រាវ​ជ្រាវ​ដល់កន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសាក្សី​ឈ្មោះ កាយ ផល្លី រស់នៅភូមិ​កើតហេតុ​ បាន​ឱ្យ​ដឹងថា​សាកសព​មានឈ្មោះ សម្បត្តិ មុន្នី ហៅចិន​បាន​ផឹកស្រា​ថ្នាំ​ជា​មួយរូប​ខ្លួន​តាំង​ពីវេលា​ម៉ោង​១៤ រសៀល​នៅ​ទី​ថ្ងៃ​ទី២១ខែឧសភាឆ្នាំ២០២១ ជានៅចំណុចភូមិបឹងដូនប៉ា រហូត​ដល់​យប់​ជ្រៅ​ដោយ​ខ្លួន​ទាំង​ពីរ​ស្រវឹង​ខ្លាំង​ក៏បែក​គ្នា លុះព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១  ស្រាប់តែមាន​មិត្តភ័ក្ក​ប្រាប់​ថា​ឈ្មោះ​សម្បត្តិ មុន្នី ហៅចិន អាយុ ៤១ឆ្នាំ បាន​ដេក​ស្លាប់​លើម៉ូតូនៅចំណុចកើតហេតុខាងលើ ហើយ​សាក្សី​រូបនេះ​ក៏បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា សាកសព​បាន​ផឹក​ស្រា​ជា​បន្ត​បន្ទាប់​ប្រមាណបី-បួន​ថ្ងៃ​ជាប់​គ្នា ហើយ​ទំនង​មិន​បាន​ហូប​អាហារ​គ្រប់គ្រាន់​ទៀតផង។

ក្នុងនោះតាមការបញ្ជាក់ពីស្ត្រីឈ្មោះកែវ សំណាង ជាអ្នកលក់ដូរ​មានតូបជិត​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ខ្លួនបានក្រោកពីដេកបើកទ្វារដើរចេញពីតូបលក់ដូរ ស្រាប់តែ​ឃើញ​សាក​សព​ខាង​លើ​បាន​ដេក​ស្លាប់​នៅ​លើ​ម៉ូតូនៅ​កន្លែង​កើតហេតុ ក្នុង​នោះ​ផង​ដែរក៏មានឈ្មោះមាស សំអន ភេទប្រុស អាយុ៤២ឆ្នាំបានកំពុងរត់ហាត់ប្រាណប្រទះឃើញករណីនេះផងដែរ ដោយគាត់​បានយក​ឈើទៅ​ចាក់​ឃើញថាមនុស្សប្រុសនោះ មានសភាពរឹងទើបសន្និដ្ឋានថា​ត្រូវបានស្លាប់បាត់​ទៅហើយ​ក៏​នាំ​គ្នា​ប្ដឹង​រាយការណ៍ជូនសមត្ថកិច្ច។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បុរស​រូប​នេះ​បាន​ដេក​ស្លាប់​នៅលើ​ម៉ូតូ​ដោយសារ គាំងបេះដូង (ខ្យល់គ)។ បន្ទាប់​ធ្វើ​កោសល្យ​វិច័យ​រួច​សមត្ថកិច្ច​បានប្រគល់​សពទៅ​ក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម