ព័ត៌មានជាតិ
ក្រសួងផែនការស្នើឱ្យអភិបាលរាជធានីខេត្តជួយពន្លឿនការប្រមូលទិន្នន័យកម្មវិធី”ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់មេត្តាជួយសម្របសម្រួល និង ណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿន ការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង កំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ឱ្យចប់សព្វគ្រប់តាមពេលវេលាកំណត់ ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តស្តីពីការប្រមូលទិន្នន័យ សម្រាប់អនុវត្តកម្មវិធី”ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” កាលពីរសៀលថ្ងៃទី២១ឧសភា លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា ការកំណត់ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះគឺ ដើម្បីឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះសម្រាប់គណនាថវិកានិងបើកផ្តល់ថវិកាជូនគ្រួសារដែលបានសម្ភាសន៍ជាប់ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
លោក ទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីរួមចំណែកអនុវត្តសេចក្តីលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ នេះ ក្រសួងផែនការបានរៀបចំនូវឯកសារមួយចំនួនសម្រាប់ដំណើរការ កំណត់អត្តសញ្ញាណគ្រួសារគោលដៅដូចជា នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារគោលដៅ បញ្ជីសំណួរសម្រាប់សម្ភាសន៍គ្រួសារគោលដៅ រៀបចំ APP សម្រាប់ប្រមូលទិន្នន័យ និងឯកសារបណ្តុះបណ្តាល និងឯកសារផ្សេងៗសម្រាប់ដំណើរការងារ។ល។

លោក ទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានសហការជិតស្និទ្ធជាមួយសាលារាជធានីភ្នំពេញ និងខេត្តទាំង២ ដោយបានរៀបចំរចនាសម្ព័ន្ធសម្រាប់អនុវត្ត និងដំណើរការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ដោយ យន្តការនៃការអនុវត្ត គឺ ប្រើប្រាស់យន្តការការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ដែលមានស្រាប់នៅតាមឃុំ សង្កាត់។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះដោយមានសហការពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺយើងបានបន្ថែមកម្លាំង ស.ស.យ.ក. សម្រាប់ធ្វើការសម្ភាសន៍គ្រួសារគោលដៅ នៅតាមភូមិនានា ដោយការការសម្ភាសន៍ និងប្រមូលទិន្នន័យ តាមរយៈថេប្លេត ឬ ទូរសព្ទដៃ។ ការសម្ភាសន៍ ដោយប្រើប្រាស់ទូរសព្ទដៃ សម្រាប់តំបន់ដែលមានហានិភ័យខ្ពស់ ដូចជា តំបន់លឿងទុំ និងក្រហម។ លោក ទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថាក្រៅពីតំបន់បិទខ្ទប់ទាំង៣ (រាជធានីភ្នំពេញ,ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ)នៅតាមបណ្តាខេត្តចំនួន២២ រួមទាំងស្រុកមួយចំនួនរបស់ខេត្ត កណ្តាល និងខេត្តព្រះសីហនុ ក្នុងសេចក្តីសម្រេចខាងលើ ក៏បានកំណត់ឱ្យក្រសួងផែនការធ្វើការអត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។


គួរបញ្ជាក់ថារដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ជូនពលរដ្ឋមានការលំបាកផ្នែកជីវភាពក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំនៅដើមខែមិថុនាខាងមុខ។ ក្នុងនោះគ្រួសារសម្រាប់១នាក់ទទួលបានប្រាក់ថ្លៃស្បៀងអាហារចំនួន១០ម៉ឺនរៀលថ្លៃទឹកស្អាត២ខែចំនួន១៨០០០ថ្លៃអគ្គិសនី២ខែចំនួន៣៨០០០រៀលសរុប១៥៦០០០រៀល។ គ្រួសារមានមនុស្សពី២ទៅ៣នាក់ចំនួន១១៣៥០០រៀលថ្លៃទឹកស្អាត២ខែចំនួន៤៤៨០០ថ្លៃអគ្គិសនី២ខែ៨៥៤០០រៀលសរុប២៤៣៧០០រៀល។

សម្រាប់គ្រួសារចាប់ពីមនុស្ស៤នាក់ឡើងទៅទទួលបាន១២៧០០០ រៀលថ្លៃទឹកស្អាត២ខែ៦២០០០រៀលថ្លៃអគ្គិសនី២ខែ១២២០០០រៀលសរុប៣១១០០០។ ចំពោះប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងកូវីដ១៩និងមានជីវភាពលំបាកផ្នែកជីវភាពក៏ទទួលបានប្រាក់ឧបត្ថម្ភដូចគ្នាផងដែរ។ រីឯការឧបត្ថម្ភប្រាក់សម្រាប់គ្រួសារពលរដ្ឋដ្ឋដែលមានអ្នកស្លាប់ដោយសារកូវីដ ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈនឹងទទួលបានថវិកាដូចខាងក្រោម។
សម្រាប់គ្រួសារមនុស្ស ១នាក់ ទទួលបានថ្លៃស្បៀងអាហារចំនួន៣០ម៉ឺនរៀលថ្លៃទឹកស្អាត៥ខែចំនួន៤៥០០០រៀលថ្លៃអគ្គិសនី៥ខែចំនួន៩៥០០០សរុប៤៤ម៉ឺនរៀល។ គ្រួសារដែលមានមនុស្ស ពី ២ ទៅ ៣នាក់ នឹងទទូលបានថ្លៃស្បៀងអាហារចំនួន៣០ ម៉ឺនរៀលថ្លៃទឹកស្អាត៥ខែ១១២០០០រៀលថ្លៃអគ្គិសនី៥ ខែចំនួន២១៣៥០០រៀលសរុប៦២៥៥០០រៀលនិងគ្រួសារដែលមានមនុស្ស៤នាក់ឡើងទៅទទួលបាន៣០ម៉ឺនរៀលថ្លៃទឹកស្អាតខែចំនួន១៥៥០០០រៀលថ្លៃអគ្គិសនី៥ខែចំនួន៣០៥០០០រៀលសរុប៧៦ម៉ឺនរៀល។ ចំពោះគ្រួសារ ដែលមានប័ណ្ណសមធម៌ ដែលកំពុងទទួលការឧបត្ថម្ភជារៀងរាល់ខែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនទទួលបានការឧបត្ថម្ភបន្ថែមទៀតទេ។
ចំណែកកម្មករនិយោជិតបម្រើការងារនៅតាមរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបន្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន១៦ម៉ឺនរៀល តែមួយលើកគត់។
គួរបញ្ជាក់ថា ការបើផ្តល់ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ដែលស្ថិតក្នុងតំបន់ក្រហមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៅខេត្តព្រះសីហនុនេះ គឺបើកតែ១លើកគត់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី