ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ៖ ក្រសួងនឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិជារៀងរាល់ឆ្នាំ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះ អាងថាក្រសួងនឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់អ្នកស្វែងរកការងារសិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកចែករំលែកបទពិសោធន៍ចំណេះដឹងមតិយោប ល់និងអនុសាសន៍ល្អៗពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបង្កើនផលិតភាពការងារ។
ថ្លែងតាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកបណ្ឌិត អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា«ប្រសិនបើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុង ការរៀបចំនឹងប្រព្រឹត្តិទៅ តាមរយៈការជួបជុំគ្នាផ្ទាល់នៅលើទីតាំងធំទូលាយជាធម្មតា។ ករណីស្ថានភាពជំងឺនៅបន្តគំរាមកំហែង និងអូសបន្លាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តពង្រឹងសមត្ថភាព គុណភាពសេវា ព្រមទាំងបច្ចេកវិទ្យារៀបចំពិព័រណ៍ការងារ តាមអនឡាញជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅ នាំយកឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ»។
លោករដ្ឋមន្ត្រីបានបន្តថា ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងរស់នៅក្រោមដំបូលសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដែលជារតនៈសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន យើងទាំងអស់គ្នាត្រូវបន្តរក្សាកេរដំណែលនេះ ដើម្បីបន្តភាពរីកចម្រើន ថែរក្សាការងារនិងមុខរបរ ពង្រីកប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបានបន្តថាពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។
លោករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និង ពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាសពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។
គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ វិច្ឆិកានេះត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។
នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រនៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh ។ បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារបានពីគ្រប់ទីកន្លែង និងមិនធ្លាប់មានពីមុនមក៕
ដោយ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤