ព័ត៌មានជាតិ
លោកស្រីយក់សម្បត្តិ ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះក្រសួងបានធ្វើតេស្តបានជាង១ពាន់នាក់ហើយ
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះក្រសួងបានធ្វើតេស្តបានចំនួន១០៨៣នាក់ហើយក្នុងចំណោមដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាកន្លងទៅ។
នេះគឺជាការធ្វើតេស្តលើកទី៣ហើយខណៈលើកទី១បានធ្វើកាលពីថ្ងៃទី៤ខែវិច្ឆិកានិងលើកទី២ធ្វើនៅថ្ងៃទី៩ខែវិច្ឆិកាហើយក្រ សួងនឹងធ្វើជាលើកទី៤ដែលជាលើកចុងក្រោយនៅថ្ងៃទី១៨ខែវិច្ឆិកាខាងមុខ។
យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០មានអ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយព្រឹត្តិការណ៍០៣វិច្ឆិកាសរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ