ព័ត៌មានជាតិ
ស្ថានទូតចិនថា ប្រសាសន៍របស់សម្តេចតេជោពិតជាត្រឹមត្រូវ !
ការលើកឡើងរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ដោយភ្ជាប់មកនូវឃ្លីបវីដេអូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” នាថ្ងៃទី២០ ខែឧសភា ផងដែរ។
ស្ថានទូតបានបញ្ជាក់ដោយខ្លីយ៉ាងដូច្នេះថា “ប្រសាសន៍របស់សម្តេចតេជោពិតជាត្រឹមត្រូវ”។ ការលើកឡើង របស់ស្ថានទូតចិនប្រចាំនៅកម្ពុជានេះ មិនខុសពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកចៅ លីជាន (zhao li jian) ដែលបានឆ្លើយតបសំណួរអ្នកសារព័ត៌មាននោះទេ។
ទស្សនាសម្តេចតេជោ ហ៊ុន សែន ៖
លោក zhao li jian ត្រូវបានសារព័ត៌មានដកស្រង់សម្តីថា សម្តេចតេជោហ៊ុន សែន មានការយល់ដឹងដ៏ស៊ីជម្រៅ និងវៀងវៃបំផុតចំពោះផ្នែកនយោបាយ និងមានទស្សនវិស័យខាងយុទ្ធសាស្ត្រវែងឆ្ងាយ ហើយជាទម្លាប់របស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខបញ្ហាធំៗតែងតែប្រកាន់ជំហរសុទិដ្ធិនិយម យុត្តិធម៌ជានិច្ច ដោយមិនត្រឹមតែបានចូលរួមវិភាគទានយ៉ាងលេចធ្លោ ដើម្បីការអភិវឌ្ឍន៍ប្រទេស និងការពារកិត្តិយសរបស់ជាតិសាសន៍ នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីការពារទំនាក់ទំនងអន្តរជាតិមានលក្ខណៈលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិផងដែរ។
បើតាមលោកចៅ លីជាន ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-កម្ពុជា ហើយប្រទេសទាំងពីរប្តេជ្ញាលើកកម្ពស់មិត្តភាពជាប្រពៃណីនិងសកម្មក្នុងការកសាងសហគមន៍វាសនាតែមួយចិន-កម្ពុជា។ លោកសង្កត់ធ្ងន់ថា ប្រទេសចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ ហើយនឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួនជាបន្តទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជា ដើម្បីអោយប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” កាលពីថ្ងៃទី២០ ខែឧសភា នោះ សម្តេចតេជោបានមានប្រសាសន៏ថា ការចោទប្រកាន់នេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា ហើយក៏អយុត្តិធម៌សម្រាប់ចិនផងដែរ។ សម្តេចបន្តថា គ្រាន់តែវ៉ាក់សាំង ដែលយកចាក់ជូនប្រជាពលរដ្ឋជាងពីរលាននាក់ បើសិនគ្មានការជំនួយពីចិន និងការផ្គត់ផ្គង់ពីចិន កម្ពុជាក៏គ្មានប្រាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនោះដែរ។ សម្តេចលើកជាសំណួរថា ក្រៅពីកូវ៉ាក់ ដែលបានផ្ដល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានបញ្ជូនមកដល់កម្ពុជាហើយឬនៅ ?។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា “ខ្ញុំគិតថាគួរតែពិនិត្យឡើងវិញ ពាក់វែនតាអោយបានប្រសើរ សម្លឹងឆ្ពោះមកលើនយោបាយការបរទេសរបស់កម្ពុជា តើគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក ? ពីព្រោះយើងខ្ញុំមិនដែលបានបិទទ្វារផង ជំនួយក៏មិនដែលបានបិទទ្វារ វិនិយោគក៏មិនដែលបានបិទទ្វារ ពាណិជ្ជកម្មក៏មិនដែលបានបិទទ្វារ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អ្នកណាហុចដៃមក គឺយើងខ្ញុំទទួល អ្នកណាផ្ដល់ឲ្យ យើងខ្ញុំទទួល លើកលែងតែពួកភេរវកម្ម៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់