ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួតប្រជែង​គ្រូបង្រៀន​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួតប្រជែង​គ្រូបង្រៀន​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០

Published

on

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០​ជា​លើកដំបូង​នៅ​កម្ពុជា ​នៅ​ដើមខែ​ធ្នូ​ ឆ្នាំ​២០២០​ខាងមុខ​។

លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើឡើង​តាមរយៈ​វេទិកា​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើក​ទី​១​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣​ដល់​០៤ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។

តាមរយៈ​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា លោក​រដ្ឋមន្ត្រី​បាន​បន្ត​« គ្រូបង្រៀន ចាប់ពី​កម្រិត ម​តេ្ត​យ្យ​សិក្សា រហូតដល់​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ជំនួយ​ដល់​ការរៀន និង​បង្រៀន ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ក៏​ដូច​បរិបទ​នៃ​ការអប់រំ​បែប​ឌីជីថល និង​ការសិក្សា​ពេញ​មួយ​ជីវិត ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី គ្រូបង្រៀន​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ (The Most Innovative Teacher 2020) ដែល​នឹង​ប្រកាស​លទ្ធផល​នៅក្នុង វេទិកា​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​លោកគ្រូ​អ្នកគ្រូ​ដែលមាន​បំណង​ចូលរួម​ប្រកួត​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ជា​ជនជាតិ​ខ្មែរ និង​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ជា​គ្រូបង្រៀន ដែល​កំពុង​បង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ឬ​ឯកជន​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​គាំទ្រ​ដល់​ការបង្រៀន​-​រៀន និង​ការសិក្សា​ស្រាវជ្រាវ​។ មានការ​គាំទ្រ​ពី​គណៈ​គ្រប់គ្រង​សាលារៀន ឱ្យ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ​។

ទាក់ទិន​នឹង​ការដាក់​ពាក្យ​វិញ​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​លោកគ្រូ​អ្នកគ្រូ​ត្រូវបំពេញ​ព័ត៌មាន​លម្អិត​អំពី គំនិត​ច្នៃប្រឌិត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា (​គំរូ​ទម្រង់​បែបបទ​ជូន​ភ្ជាប់​http://bit.ly/ ReInnoT)​។​ថត​វីដេអូ​ខ្លី​រយៈពេល ៧​នាទី​បរិយាយ​អំពី គំនិត​ច្នៃប្រឌិត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​ត្រូវដាក់​ស្នើ​ចូល​ប្រកួតប្រជែង​ផ្ញើ​ទម្រង់​ព័ត៌មាន​លម្អិត និង​វីដេអូ​ខ្លី ជូន​ក្រុមការងារ តាមរយៈ​អ៊ីមែល https://www.eforum.moeys.gov.kh/most-innovative-teacher-2020 និង​ផ្ញើ​ទម្រង់​ព័ត៌មាន​លម្អិត និង​វីដេអូ​ខ្លី ជូន​ក្រុមការងារ តាមរយៈ​អ៊ីមែល [email protected] gov.kh និង​បណ្ដាញ​តេ​ឡេ​ក្រាម​066 901807​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ ចំពោះ​ការដាក់​ពាក្យ​ប្រកួតប្រជែង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧:00​ជា​កំណត់​។

គួរ​បញ្ជាក់​ថា ​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ជ័យលាភី​ចំណា​ច់​ថ្នាក់​លេខ​១​នឹង​ទទួលបាន​ថវិកា​៥​លាន​រៀល​និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង ចំណា​ច់លេ​ខ​២​ទទួល​បាន​ថវិកា​២​លាន​រៀល​និង​កុំ​ព្យូ​ទ័​រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង និង​ចំណាត់​ថ្នាក់​លេខ​៣​ទទួលបាន​ថវិកា​១​លាន​៤​សែន​រៀល​និង​កុំ​ព្យូ​ទ័​រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ1 hour ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានជាតិ1 hour ago

ក្រុម​ការងារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​លើកឡើង​នូវ​វឌ្ឍនភាព​ខណៈ​ចុះ​អង្កេត​រហ័ស​ទូទាំងប្រទេស

ព័ត៌មានជាតិ2 hours ago

សិស្ស​និស្សិត​ត្រូវ​លះបង់​នូវ​ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិនគួរ​និយាយ

ព័ត៌មានជាតិ3 hours ago

កម្ពុជា​និង​ឥណ្ឌា​ឯកភាព​គ្នា​លើ​ការ​ពង្រឹង​យន្តការ​ប្រឆាំង​ការសំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​

ព័ត៌មានពេញនិយម