ព័ត៌មានជាតិ
ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះតែនៅរស់ តែបើយើងមិនមានវិធានការយើងនឹងស្លាប់តើយកមួយណា
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបន្ទាន់មួយនាព្រឹកថ្ងៃទី២២ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បានពិភាក្សាលើសេចក្តីសម្រេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាត គោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានី ភ្នំពេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងសេចក្តីសម្រេចលេខ១១៥ /២១សសរ ត្រង់ប្រការមួយបញ្ជាក់ថា ត្រូវបានបិទ បញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយ ចំនួនក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ឧសភាឆ្នាំ២០២១តទៅ។

លោកអភិបាលបញ្ជាក់ថា ការដាក់ឲ្យដំណើរការឡើងវិញគឺសម្រាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ចំពោះផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់គឺមិនអនុញ្ញាតឲ្យបើកទេ។ បំរាមគោចរក្នុងតំបន់លឿង ត្រូវបានបញ្ចប់។ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញនិងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ពិសេសអនុវត្តវិធានការ ៣កុំ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

ចំពោះសកម្មភាព ការងារ មុខរបរនិងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុងប្រការ១នៃសេចក្តី សម្រេចនេះត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី។
លោក ឃួង ស្រេង លើកឡើងថា ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះនិងស្លាប់តើយើងជ្រើសរើសយកមួយណា។ លោកអភិបាលបានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារនិងផ្សព្វផ្សាយសារអប់រំពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺ កូវីដ-១៩។

ពាក់ព័ន្ធនឹងការបើកផ្សារលក់ដូរឡើងវិញនេះគឺសម្រាប់តែផ្សាររៀបរយ តែប៉ុណ្ណោះ។ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិន ទាន់អនុញ្ញាតិឲ្យបើកលក់ទេព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅតែរាលដាលនៅឡើយ។ តែរដ្ឋបាលរាជធានីភ្នំពេញនឹងដកពិសោធន៍វាយតម្លៃ ពិចារណាលើការ បន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។

លោកបន្តទៀតថា បើយើងដឹងថា បើកផ្សារទៅហើយធ្វើអោយរាលដាលជំងឺកូវីដ១៩ និងបណ្តាលឲ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយ រយៈពេលសិនដោយមិនប្រថុយប្រថានបើកច្រកមរណៈនោះទេ ដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ ម្យ៉ាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់លាស់តាមគោលការណ៍ណែនាំ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី